Liverpool ច្រានចោលសំណើរ​របស់ក្លឹប Barcelona ក្នុងតម្លៃ៩០​លានផោន

0

ម្ចាស់ពហុកីឡដ្ឋាន Anfield បានទទូចថា ពួកគេនឹងមិនលក់ កីឡាករ Philippe Coutinho នៅរដូវកាលក្តៅនេះទេ បើទោះបីជា ក្លឹប Bacelona ស្នើសុំទិញ ក្នុងតម្លៃ ៩០លាន ក៏ដោយនោះ ។

តារាបាល់ទាត់ សញ្ជាតិប្រេស៊ីលរូបនេះ បានប្រាប់ដល់ ក្លឹប ហង្សក្រហមថា គាត់ចង់ចាកចេញ ប៉ុន្តែ គ្រូបង្វឹក Juergen Klopp នៅតែព្យាយាម ថែទុក កីឡាករ Coutinho ដើម្បីលេង ក្នុងរដូវកាលថ្មី ដែលហៀបនឹងចាប់ផ្តើម ក្នុងពេលខាងមុខ។
តារាបាល់ទាត់ អាយុ ២៥ឆ្នាំរូបេះ ត្រូវបានរំពឹងទុកថា នឹង​អវត្តមានពេលក្លឹបជួបជាមួយ Watford ក្នុងក្របខណ្ឌ Premier League ដែលចាប់ផ្តើមនៅថ្ងៃសៅរ៍ ក៏ព្រោះតែរបួសខ្នង ។

សារព័ត៌មាន Sportmail បានចុះផ្សាយថា Liverpool បានធ្វើការច្រានចោល នូវការស្នើសុំពី ក្លឹប Barcelona ក្នុងតម្លៃ ៧២ លានផោន ខណៈដែលពួកគេ នៅតែទាមរទារ តម្លៃខ្លួន រហូត ៨០ ទៅ ៩០ លានផោន នោះ ៕