Messi លេខ១ Ronaldo លេខ​១៧ ក្នុងចំណោមកីឡាករលេខ​ល្អបំផុតនៅ La Liga

0

យោតាមការសិក្សាបានបង្ហាញថា កីឡាករ Lionel Messi គឺជាកីឡាករឆ្នើមបំផុត នៃក្របខណ្ឌលីកអេស្ប៉ាញ ។ ទន្ទឹមនឹងនេះដែរ កីឡាករ Cristiano Ronlado បានប្រជែង ជាមួយគប្រជែង របស់ខ្លួន ដោយស្ថិតនៅលេខ រៀងទី​១៧ នៃតារាង ។
ឆ្លើយតទៅនឹងសំណួរថា តើនរណា​ជាកីឡាករដ៏អស្ចារ្យបំផុត ក្នុងប្រវត្តិសាស្ត្រ La Liga ? ដោយការសិក្សាដ៏ធំនេះ ធ្វើឡើងនៅ មជ្ឈមណ្ឌល សម្រាប់ប្រវត្តិសាស្ត្រ និង ស្ថិតិអេស្ប៉ាញ ។ Lionel Messi ជាកីឡាករលេខ ១ ដែលមានពិន្ទុ ៥៤៥ បន្ទាប់ពីខ្សែប្រយុទ្ធ​អាហ្សង់ទីន ស៊ុតបញ្ចូលទី ៣៤៩ គ្រាប់ក្នុង ចំណោម ៣៨២ ប្រកួត សម្រាប់ក្រុម Barcelona ។
2, Raul Gonzalez (528)
3, Caesar Rodriguez (524)
4, Telmo Zara (493)
5, Quini (488)
6, Juan Arza (481)
7, Alfredo Di Stefano (481)
8, Paco Gento (467)
9, Carlos Alonso “Santillana” (464)
10, Guillermo Gorostiza (454)
ដោយឡែក​កីឡាករ Ronaldo ដែលមានតែ ៤១៥ ពិន្ទុ ឈរនៅលេខរៀងទី​១៧ ក្នុងចំណោម​កីឡាករលេងល្អ នៅ La Liga ។
សារព័ត៌មាន AS បានបញ្ជាក់ថា ការសិក្សានេះ បានធ្វើឡើងក្នុងចំណោមកីឡាករទាំងអស់ ដោយរាប់បញ្ចូលការស៊ុតបញ្ចូលទី ប៉េណ័លទី និងវេលាដកសិទ្ធ ជាដើម ។
លោក José Antonio Ortega ប្រធានសិក្សាស្រាវជ្រាវ បានលើកឡើងថា អ្នកលេងទាំង​អស់ត្រូវបានវិនិច្ច័យ ទាំង​លក្ខណៈ និងប្រព័ន្ធវិនិច្ច័យទំនើបកម្ម ដើម្បីវិភាគអោយបានត្រឹមត្រូវក្នុងមួយរដូវកាល៕