មកស្គាល់មិត្តស្រីស្អាតៗរបស់ Neymar

0

Neymar គឺជាកីឡាករដ៏ល្បីល្បាញ និងធ្លាប់ឆ្លងកាត់ស្នេហា ជាមួយស្រីស្អាតៗ រាប់ភ្លេច ។​
ខាងក្រោមនេះជាទំនាក់ទំនងស្នេហា Neymar និងតារាស្រីស្អាត៖
Bruna Marquezine គឺជាមិត្តស្រីរបស់ Neymar ដោយអ្នកទាំងពីរបានទាកទងគ្នា នៅឆ្នាំ​២០១៣ ហើយក៏ចែកផ្លូវគ្នាដើរ វិញ។​Bruna Marquezine បច្ចុប្បន្ននៅលីវ ដោយបន្តអាជីប ជា​តារាចម្រៀង និងសម្តែង នៅប្រេស៊ីល។

នៅដើមឆ្នាំនេះ Neymar ក៏មានទំនាក់ទំនងជាមួយ តារាម៉ូដែល Caroline Caputo បន្ទាប់ពីចែកផ្លូវជាមួយ Bruna Marquezine ។ នាង Caputo មានអាយុ២៣ឆ្នាំ មានដើមជាជនជាតិប្រេស៊ីល ដោយតែងតែបង្ហាញវត្តមានលើទស្សនាវដ្តីល្បីៗ និង យីយោ ល្បីល្បាញលើពិភពលោក។​

ក្រៅពីតារាខាងលើ ពីរដួង Neymar ក៏មានពេលរោលរាល ជាមួយ Jhenny Andrade ដោយស្ត្រីប្រេស៊ីលរូបនេះ មិនស្ទាក់ស្ទើរ ក្នុងការសរសើរចំពោះ Neymar ។

នៅឆ្នាំ២០១៥ Neymar ក៏មានស្នេហាជាមួយ ស្ត្រីជនជាតិអេស្ប៉ាញ Elizabeth Martinez ប៉ុន្តែបានតែប៉ុន្មានខែ ពួកគេក៏បានបែកបាក់គ្នាយ៉ាងឆាប់រហ័ស បន្ទាប់ពីសាងភាពផ្អែមល្ហែម ជាមួយគ្នា ។

តារាសម្តែង Daniela Carvalho ដែលមានអាយុ ៣១ឆ្នាំ មានទំនាក់ទំនងស្នេហា ជាមួយ Neymar ដែលមានអាយុ ២៥ឆ្នាំ ដោយបានសាងរឿងក្តៅសាច់ជាមួយគ្នា ។​

Neymar ក៏មានស្នេហាដំបូង ជាមួយ Carolina Nogueira Dantas នៅឆ្នាំ​២០១០ ហើយក៏ទទួលបានចំណដៃកូនប្រុស ដ៏ស្អាត ម្នាក់ផងដែ​រ។​

Chloe Moretz កំពុងល្បីថាមានចំណងស្នេហាជាមួយ Neymar ក្រោយពួកគេបានបង្ហោះវីដេអូ រួមគ្នា នៅលើបណ្តាញសង្គម។ អតីតមិត្តស្រីរបស់ Beckham រូបនេះធ្លាប់បានធ្វើដំណើរ ទៅកាន់ប៉ារីស ជាមួយ Neymar ៕