Wayne Rooney៖ មានតែ Ronaldo ឬ Messi អាចបំបែកកំណត់ត្រាខ្ញុំបាន

0

ជាមួយកំណត់ត្រាស៊ុតបញ្ចូលទី​២៥៣គ្រាប់ ដែលពាក់អាវ​ បិសាចក្រហមលេង អតីត ប្រធានក្រុម Wayne Rooney និយាយថា មានតែ Cristiano Ronaldo ឬ Lionel Messi ទៅលេងនៅបិសាចក្រហមតែប៉ុណ្ណោះ ដែលអាចបំបែកកំណត់ត្រា បាន ។
បន្ទាប់ពីរយៈពេល ១៣ឆ្នាំ លេងនៅបិសាចក្រហម Rooney បានវិល ទៅកាន់ អតីតក្លឹប Everton វិញ ។ ខ្សែប្រយុទ្ធ អង់គ្លេសរូបនេះ បានចុះកុងត្រា ២ឆ្នាំ ជាម្ចាស់ពហុកីឡដ្ឋាន Goodison Park ។ ទីនេះ Rooney ទទួលបាន ១៥០ ០០០ ផោន ក្នុងមួយសប្តាហ៍ ដែលមានទំហំពាក់កណ្តាល នៅ Old Traford តែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលគួរ​អោយចាប់អារម្មណ៍ មកទីនេះ គាត់ប្តេជ្ញាចិត្តលេង មិនមានលក្ខណៈលំៗ នោះទេ ។

ការចាកចេញនេះ មិនបានធ្វើអោយ អ្នកគាំទ្រ​សោកស្តាយនោះទេ តែ​អ្នកគាំទ្រ​ស្រឡាញ់ បិសាចក្រហម ក៏ព្រោះតែ Rooney ដោយនៅទីនេះ គាត់រកបាន ២៥៣គ្រាប់ ដែលច្រើនជាង ៤ដង នៃកំណត់ត្រាចាស់ Sir Bobby Charlton​។​
វាជាចំនួនគួរ​អោយកត់សម្គាល់មួយ ដែលកីឡាករវ័យ ៣១ឆ្នាំ រូបនេះ ជឿជាក់ថា គ្មាននរណា​ម្នាក់​នឹងបំបែក​កំណត់ត្រានេះបានទេ ។
Rooney ថា បើសិនជា Ronaldo ឬ Messi ចូលលេង នៅបិសាចក្រហម ពួកគេអាចបំបែកកំណ់ត្រា​ខ្ញុំបាន ។​ ប៉ុន្តែ កីឡាករទាំងពីរនេះ មិនមាន ទំនាក់ទំនង​ជាមួយក្លឹបយូរនោះទេ បើចង់បំបែក ទាល់តែ​នៅយូរដូចលោក ។
Rooney បន្តថាវាពិតជាអស្ចារ្យខ្លាំងណាស់ ដែលខ្ញុំបានចាកចេញពីក្រុមមួយនេះ ដោយរក្សាកេរ្តិ៍ដំណែល ដ៏ល្អ និងការចងចាំដ៏ស្រស់បំព្រង និងពេលវេលា ដែលខ្ញុំ រីករាយ បើទោះបីជាខ្ញុំ ចង់នៅ តែពេលនេះជាពេលដែលត្រូវទៅ ។
កំណត់ត្រា ២៥៣គ្រាប់នេះ ត្រូវបានបំបែកដោយ Rooney បន្ទាប់ពីយកឈ្នះ Stoke City កាលពីខែមករា ដើមឆ្នាំ ២០១៧ ៕