Ronaldo ប្រកាសមក បិសាចក្រហម ខណៈមានរឿងធំនៅអេស្ប៉ាញ​

0
ចែករំលែក

កីឡាករ Cristiano Ronaldo បានបង្ហាញពីបំណងប្រាថ្នាជាថ្មីម្ត​ងទៀតរបស់ខ្លួន ចង់ទៅលេងនៅអង់គ្លេស ដែលជាកន្លែង ដែល អ្នកគាំទ្រ និង ក្លឹបបិសាចក្រហម បានផ្តល់អោយនូវឆ្នាំដ៏ល្អ ជូនខ្លួននោះ មិនដូចនៅ Real Madrid កំពុងមានបញ្ហាចោទ ។​
កំពូលតារាបាល់ទាត់​របស់ ព័រទុហ្កាលរូបនេះ ត្រូវបានតុលាកា​រនៅអេស្ប៉ាញ បានចោទប្រកាន់ពីបទ គេចពន្ធនូវចំនួនទឹកប្រាក់ ១៤.៧ លានអឺរ៉ូ ក្នុងអំឡុងពេលដែលគាត់នៅ Bernabeu ។​

ទោះបីជាយ៉ាងណា នៅតុលាការ Ronaldo បានធ្វើការច្រានចោល យ៉ាងខ្លាំង ហើយលោកបាននិយាយថា នៅអេស្ប៉ាញ អ្នកគាំទ្រ បានធ្វើឲ្យលោកមានការប៉ះទង្គិច​អារម្មណ៍ ខណៈដែល តុលាការ​ Real Madrid ចោទ យ៉ាងដូច្នោះទៀត ។
Ronaldo និយាយថា នៅប្រទេស​អង់គ្លេស​ខ្ញុំមិនដែលជួបរឿងដូចហ្នឹងទេ ខ្ញុំចង់ត្រលប់ទៅកាន់ទីនោះវិញ ។
Ronaldo បានបន្តថា នៅអង់គ្លេសក៏ខ្ញុំបង់ពន្ធ ហើយអេស្ប៉ាញ ក៏ដូចគ្នា ខ្ញុំមិនអាចលាក់បាំង​អ្វីបាននោះទេ វាមិនសមហេតុផល ទេ ដែលចោទប្រកាន់ខ្ញុំដូច្នោះ អ្នកមិនចាំបាច់ធ្វើអ្វីនោះទេ ដោយគ្រាន់តែចូល​ Google រួចស្វែងរក ពាក្យ Forbes លោកអ្នកនឹងឃើញ ពីការផ្សាយចេញនូវប្រាក់ចំណូលរបស់ខ្ញុំ ។

ក្រៅពី Ronaldo នៅមាន Neymar មួយរូបទៀត ដែលត្រូវបាន អាជ្ញាធរអេស្ប៉ា បានចោទប្រកាន់ ថា​បានគេចពន្ធ នៅឆ្នាំ​២០១៥ ប៉ុន្តែខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ មិនបាននិយាយអ្វីនោះទេ ខណៈដែលចាកចេញពី Barcelona ទៅកាន់ PSG ក្នុងតម្លៃខ្លួន ២២២ លានអឺរ៉ូ ៕​

ចែករំលែក