Neymar៖ ខ្ញុំមក PSG មិនមែនសម្លឹងឃើញលុយនោះទេ

0
ចែករំលែក

ក្លឹបបាល់ទាត់ PSG បានបញ្ចប់ជាផ្លូវការ ក្នុងការនាំយកកីឡាករ Neymar មកកាន់ក្លឹប PSG ដោយចំណាយទឹកប្រាក់ ២២២ លានអឺរ៉ូ ។ មកលេងនៅ PSG កីឡាករ Neymar ពាក់អាវលេខ ១០ ហើយការចាកចេញពី Barca ក៏ព្រោះតែ Messi ។ អ្វីដែលគួរ​ឲ្យកត់សម្គាល់នោះ Neymar បានទទួលទឹកប្រាក់ ៥សែផោន លេងក្នុងមួយសប្តាហ៍ នៅ Parc des Princes នេះ។
Neymar បាននិយាយថា អ្នកដែលនិយាយថាខ្ញុំចាកចេញពី Barcelona ក៏ព្រោះតែលុយ គឺមិនដឹងអ្វីអំពីខ្ញុំនោះទេ លុយខ្ញុំអាចរកបាន នៅក្រុមផ្សេង ទៀត ប្រទេសដទៃទៀត ខ្ញុំមានការសោកស្តាយ នៅពេលដែលមនុស្សគិតយ៉ាងដូច្នោះ។

កីឡាករ​ប្រេស៊ីល រូបនេះបន្តថា ក្លឹប PSG មានមហិច្ឆិតា ដូចលោក លោកចង់បានការប្រកួតប្រជែងដ៏ធំ ។ លោកថា លោកបានចាកចញពីមិត្តភក្តិ​ជាច្រើននៅពីក្រោយខ្នងលោក ការក្លាយជាកីឡាករថ្លៃបំផុត លើលោក វាមិនសំខាន់នោះទេ អ្វីដែលសំខាន់អោយតែចិត្តខ្ញុំរីករាយ ទៅបានហើយ។
កីឡាករប្រេស៊ីលរូបនេះ នឹងធញវើការលេង​ជាផ្លូវការមួយ ជាមួយ PSG ក្នុង Ligue 1 នារដូវកាល ២០១៧ -២០១៨ ដោយជួបក្លឹប Amiens នៅថ្ងៃទី​៥ សីហា ម៉ោង ១៧ នាទីក្រុងប៉ារីស ។
គួរបញ្ជាក់ផងដែរថា សម្រាប់ Neymar លេង​បួនឆ្នាំ នៅ Barcelona ជួយក្លឹបឈ្នះពាន ១០ ៕

ចែករំលែក