សម្តេចតេជោ ហ៊ុន សែន៖ ធ្វើដំណើរផ្លូវអាកាស​ចេញទៅខេត្ត ចំណេញជាងផ្លូវគោក

ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត ខេត្ត​ស្វាយរៀង នាព្រឹក​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ សម្តេច ហ៊ុន សែន បាន​បញ្ជាក់​ថា ការធ្វើ​ដំណើរ​តាមផ្លូវ​អាកាស គឺ​ចំណាយ​តែ​ប្រមាណ ៥០០ដុល្លារ​ប៉ុណ្ណោះ​ទៅលើ​ថ្លៃសាំង​សម្រាប់​ឧទ្ធម្ភាគចក្រ​២គ្រឿង ជាមួយ​ពីឡុត ៤​នាក់ ។

បើធ្វើ​ដំណើរ​តាមផ្លូវ​គោក​វិញ គឺអាច​ត្រូវ​ចំណាយ​ដល់​ ១​ម៉ឺន​ដុល្លារ​ឯណោះ ដោយសារ​ត្រូវចាក់សាំងផង និង​ការ​ដាក់​ពង្រាយ​កម្លាំង​ការពារ​ច្រើន​តាមដង​ផ្លូវ។ បើតាម​ប្រសាសន៍​សម្តេច ការធ្វើ​ដំណើរ​តាមផ្លូវ​អាកាស ក៏​ចំណេញ​ពេលវេលា​ច្រើនជាង​ផងដែរ៕