ស្ត្រីជប៉ុនកើតនៅសតវត្សទី 19 ជាស្ត្រីចុងក្រោយបានស្លាប់នៅអាយុ ១១៧ ឆ្នាំ

0

ក្រុមស្រាវជ្រាវ Gerontology ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយថាស្ត្រីជប៉ុនម្នាក់ទៀតឈ្មោះ Chiyo Miyako គឺជាមនុស្សចាស់ជាងគេនៅលើពិភពលោក ។

ប៉ុន្តែផ្អែកតាមព័ត៌មាន SCMP ចុះផ្សាយនៅថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨ ថា ស្ត្រីអាយុ​វែងជាងគេនេះបានស្លាប់ហើយ ។​
យោងតាមលោក Susumu Yoshiyuki មន្ត្រីសុខាភិបាលនិងសុខុមាលភាពនៅក្នុងក្រុងបានឱ្យដឹងថាលោក Nabi Tajima បានទទួលមរណៈភាពកាលពីល្ងាចថ្ងៃសៅរ៍នៅមន្ទីរពេទ្យមួយក្នុងទីក្រុង Kikai ភាគខាងត្បូងប្រទេសជប៉ុន។
” Chiyo Miyako បានរស់នៅក្នុងមណ្ឌលថែទាំមនុស្សចាស់។

នៅខែមករាគាត់បានខ្សោយដូច្នេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់មួយ “Yoshiyuki បាននិយាយ។គាត់បាននិយាយថា ” Chiyo Miyakoបានស្លាប់នៅទីនោះដោយសារតែអាយុរបស់គាត់ ក្នុងដំណើរចាស់ជរាពាធ” ។
កើតនៅថ្ងៃទី 4 ខែសីហាឆ្នាំ 1900 Chiyo Miyakoគឺជាមនុស្សដែលបានស្គាល់ចុងក្រោយបង្អស់ដែលកើតនៅក្នុងសតវត្សទី 19 ។
សម្រាប់តំណពូជ វិញ Nabi Tajima ឬ Chiyo Miyako មានគូនចៅរហូតដល់ទៅ ១៦០ នាក់។
Nabi Tajima ឬ Chiyo Miyako បានក្លាយជាមនុស្សដែលចាស់ជាងគេ ត្រឹមរយៈពេល ៧ខែតែប៉ុណ្ណោះ បន្ទាប់ពីការស្លាប់ Violet Brown កាលពីខែកញ្ញា នៅក្នុងប្រទេស ចាម៉ៃកា ដែលមានអាយុ ១១៧ ឆ្នាំ។
រដ្ឋាភិបាលប្រទេសជប៉ុនបានលើកឡើងថា កាលពីឆ្នាំទៅមានមនុស្សប្រហែល 68.000 នាក់ដែលមានអាយុលើសពី 100 ឆ្នាំនៅក្នុងប្រទេស៕