ឆេះការ៉ាស់ឡាននៅព្រៃវែង បណ្តាលឲ្យមនុស្សម្នាក់ដេកស្លាប់ក្នុងភ្នក់ភ្លើង​


ភ្នំពេញ៖ មនុស្សម្នាក់បានដេកស្លាប់ក្នុងភ្នក់ភ្លើងយ៉ាង​អនោចអធម ក្នុងករណីឆេះការ៉ាស់ ផ្ទះនៅភូមិ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង កាលពីវេលាម៉ោង ១០ និង​៥០នាទី ព្រឹកថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៨ ។​

បើតាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ករណីនេះបានស្លាប់បាត់បង់ជីវិត​មនុស្សម្នាក់​នៅក្នុងយានដ្ឋាន​ អនគ្រីម ។ ករណីនេះ​ត្រូវបានអាជ្ញាធរធ្វើការពន្លត់ទាន់ពេល មិនឲ្យរាលដាល ទៅកាន់លំនៅដ្ឋានផ្សេងទៀត ដែលនៅក្បែរ​៕