និស្សិតស្រីរបស់កម្ពុជាពីររូបបង្កើតគំនិតថ្មីយកសម្រាមផ្លាស្ទីចច្នៃចេញជាកៅស៊ូក្រាលថ្នល់

0



ភ្នំពេញ៖ និស្សិ​ត​​​ស្រី​ពី​រ​នា​ក់​ ម​ក​ពី​សាក​វិ​​ទ្យា​ល័យ​ពី​រ​ក្នុង​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​បា​ន​បង្កើ​ត​គំ​និ​ត​​ថ្មីយ​ក​ស​ម្រាម​ផ្លា​ស្ទិ​ច​ច្នៃ​ចេ​ញ​ជា​កៅ​ស៊ូ​ក្រាល​ថ្ន​ល់​ ​ ​ដែ​ល​ធ្វើ​អោ​យ​លោ​ក​ ​ ​ស៊ុ​ន​​ ​ចា​ន់​ថុ​ល​ ​ចា​ប់​អារ​ម្ម​ណ៍​យ៉ា​ង​ខ្លាំ​ង​ ​។​​

ឯក​ឧ​ត្ត​ម​ទេស​រ​ដ្ឋ​ម​ន្ត្រី​ ​ស៊ុន​ ​ចា​ន់​ថុ​ល​ ​បាន​ទ​ទួ​ល​ក្រុ​ម​និ​ស្សិ​ត​ E​C​O​ ​P​L​A​ST​I​C​ ​ម​ក​ពី​ មូ​ល​និ​ធិ​ហា​ប់​ស្វែ​ល ​រួ​ម​មា​ន​ក​ញ្ញា​ លី​ ​សុ​ក​ញ្ញា​ ​និស្សិ​ត​សា​ក​ល​វិ​ទ្យា​ល័​យ ​Z​A​M​A​N​ ​និ​ង​ក​ញ្ញា​ តា​ន់​ ​ប៊ុ​ន​ហ៊​ង់​ ​និ​ស្សិ​តសា​ក​ល​វិ​ទ្យា​ល័​យ​អា​មេរិ​ច​កាំ​ង​ភ្នំ​ពេ​ញ​។​

​ក្រុ​មមា​ន​គំ​និ​ត​ថ្នៃ​ប្រ​ឌិ​តវ័​យ​ក្មេ​ង​នេះ​ ​បា​ន​ឈ្នះ​កា​រប្រ​កួ​ត​ ​ក​ម្ម​វិ​ធី​គំ​និត​ច្នៃ​ប​ង្កើ​ត​ថ្មី​នៅ​ក​ម្ពុ​ជា​ (​B​u​s​i​n​es​s​ ​M​o​d​e​l​ C​o​m​p​e​t​i​t​i​on​)​ ​ដែ​ល​បា​ន​រៀ​ប​ចំ​ឡើង​ដោ​យ​សា​ក​ល​វិ​ទ្យា​ល័​យជា​តិ​គ្រ​ប់​គ្រ​ង​ និ​ង​ ​មូ​ល​និ​ធិ​ ​C​I​E​S​F​។

​ជា​មួ​យ​គំ​និ​ត​ច្នៃ​ប្រ​ឌិ​តរ​ប​ស់​ពួ​ក​គា​ត់​ ​នឹ​ង​ផ្តល់​អោ​យ​នូ​វ​អ​ត្ថប្រ​យោ​ជ​ន៍​ ​ដ​ល់​បរិ​ស្ថា​ន​ក្នុ​ង​កា​រ​ច្នៃនូ​វ​ស​ម្រា​ម​ផ្លា​ស្ទិ​ចម​ក​ប្រើ​ប្រា​ស់​ ​ផ​លិ​ត​ជា​កៅស៊ូ​ក្រា​ល​ថ្ន​ល់​ប្រ​ភេ​ទ​ ​A​sp​h​a​l​t​ ​C​o​nc​r​e​t​e​ ​មា​ន​គុណ​ភា​ព​ខ្ព​ស់​ជា​ប់​យូរ​អ​ង្វែ​ង​។​

​បេ​ក្ខ​នារី​ទាំ​ង​ពី​រ​រូ​ប​នេះ​ ​នឹ​ង​ក្លាយ​ជា​តំ​ណា​ង​ក​ម្ពុ​ជាដើ​ម្បី​ទៅ​ចូ​ល​រួ​ម​កា​រប្រ​កួ​ត​វ​គ្គ​ក្នុង​តំ​ប​ន់​ ​នៅ​ប្រ​ទេស​ប៊ូ​ត​ង់​ ​នា​ពេល​ខា​ង​មុ​ខ​នេះ​។

​ឯ​ក​ឧ​ត្ត​មទេ​ស​រ​ដ្ឋ​ម​ន្ត្រី​ ស​ង្ឃឹ​ម​ជឿ​ជាក់​ថា​ ​គំ​និ​ត​ច្នៃ​ រ​ប​ស់​បេ​ក្ខ​នា​រី​ទាំង​ពី​រ​រូ​ប​នេះ​ ​នឹង​ទ​ទួ​ល​បា​ន​ជោគ​ជ័​យ​នៅ​ក្នុ​ង​កម្ម​វិ​ធី​ប្រ​កួ​ត​ប្រជែ​ង​ជា​ប​ន្ត​ប​ន្ទា​ប់​៕