ក្រៅពីអង្ករ​ ៣០ម៉ឺនតោននាំចូលចិនក្នុងឆ្នាំ២០១៨ កម្ពុជាស្នើសុំអោយជួយរកទីផ្សារម្សៅដំឡូងមី

0

ភ្នំពេញ៖ ឯ​កឧ​ត្ដ​ម​ ​ប៉ា​ន​ ​សូរ​ស័​ក្ដិ​ ​រ​ដ្ឋ​មន្រ្តី​ពា​ណិ​​ជ្ជ​ក​ម្ម​ ​បា​ន​ស្នើ​ឲ្យ​ភាគី​ចិ​ន​ ​ជួ​យ​ទិ​ញ​ក​សិផ​ល​ពី​​ក​ម្ពុ​ជា ​ឲ្យ​បា​ន​កា​ន់​តែ​ច្រើ​ន​ថែ​ម​ទៀត​។​
​សំ​ណូ​ម​ព​រ​នេះ ​ត្រូ​វ​បា​ន​លើក​ឡើ​ង​ក្នុ​ង​ជំ​នួ​បជា​មួ​យ​ឯ​ក​ឧ​ត្ដ​ម​ ​Z​h​o​n​g ​​S​h​a​n ​រ​ដ្ឋ​ម​ន្ត្រី​ពា​ណិ​​ជ្ជក​ម្ម​ចិ​ន​ ​កា​ល​ពី​រសៀ​ល​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ​ ១​រោ​ច​ ​ខែ​មា​ឃ​ ​ឆ្នាំ​រកា​ ​ន​ព្វ​ស័​ក​ ​ព​.​ស​.​២​៥៦​១​ ​ត្រូ​វ​នឹ​ង​ថ្ងៃ​ទី​១​ ​ខែកុ​ម្ភៈ​ ​ឆ្នាំ​២​០​១​៨​ ​នៅ​ទី​ក្រុ​ង​ប៉េ​កាំ​ង​ ​ប្រ​ទេ​ស​ចិន​។​


​យោ​ង​តា​មផេ​ក​ហ្វេ​ស​ប៊ុ​ក ​ក្រ​សួ​ង​ពា​ណិ​ជ្ជ​ក​ម្ម​ បា​ន​ធ្វើ​កា​រ​ចេ​ញ​ផ្សា​យ​ថា​​​ ​ក្នុងជំនួបនោះ ​ឯ​​ក​​​ឧ​​​ត្ដ​​ម​​​ ​​​ប៉ា​​​ន​​​ ​​សូ​​​រ​ស័​​​ក្ដិ​​​ ​​​បា​​ន​​​ជ​ម្រា​ប​ឯ​ក​ឧ​ត្ដ​ម​ Z​h​o​n​g​ ​S​h​a​n ​ថា​ ​ក្រៅ​ពី​អ​ង្ករ​ដែ​ល​ទ​ទួ​ល​បា​ន​កូ​តា​នាំ​ចូ​ល​ប្រ​ទេ​ស​ចិ​ន​ចំ​នួ​ន​ ​៣​០​ ​ម៉ឺ​ន​តោន​ក្នុ​ង​​ឆ្នាំ​២​០​១​​៨​នេះ​ ក​ម្ពុ​​ជា​មា​ន​ក​សិ​ផល​ជា​ច្រើ​ន​ទៀ​ត​ ​ដូ​ច​ជា​ ​ដំឡូ​ង​មី​ ​ពោ​ត​ ​ចេ​ក ​មៀ​ន​ ​ស្វា​យ​ ​ស្វា​យ​ច​ន្ទី​ ​កៅ​ស៊ូ​ ​។​ល។​ ​ដែ​ល​កំ​ពុ​ង​សំ​ឡឹ​ងមើ​ល​ទី​ផ្សា​រ​ប្រ​ទេ​ស​ចិ​ន​ ​ស​ម្រា​ប់​ធ្វើ​កា​រ​នាំចេ​ញ​។​ ​ចំ​ពោះ​ម៉្សៅ​ដំ​ឡូ​ង​មី​ ​ដែ​​លកំ​ពុ​ង​នាំ​ចូ​ល​ទី​ផ្សា​រ​ ​ប្រ​ទេស​ចិ​ន​ ​ឯ​ក​ឧ​ត្ដ​ម​រ​ដ្ឋ​ម​ន្រ្តី​ បា​ន​ស្នើ​ឲ្យ​ភា​គី​ចិ​ន ​ជួ​យ​ស​ម្រួ​ល​យ៉ា​ង​ណា​ ​ដើ​ម្បី​ឲ្យក​ម្ពុ​ជា​ ​អា​ច​នាំ​ចូ​ល​ទី​ផ្សា​រ​ចិ​ន​បា​ន​កា​ន់​តែច្រើ​ន​។​

​ឆ្លើ​យ​ត​ប​នឹ​ង​កា​រលើ​ក​ឡើ​ង​រ​ប​ស់​ឯ​ក​ឧ​ត្ដ​ម​រ​ដ្ឋ​ម​ន្ត្រី​ ​ឯ​ក​ឧ​ត្ដ​ម​ ​Z​h​o​n​g​ ​S​h​a​n​ ​រ​ដ្ឋ​ម​ន្ត្រី​ពា​​ណិជ្ជ​ក​ម្ម​ចិ​ន​ ​បា​ន​មា​ន​ប្រ​សា​ស​ន៍​ថា​ ​ក្នុ​ង​នា​ម​ជា​ប​ង​ប្អូ​ន​នឹ​ង​គ្នា​ ឯ​ក​ឧ​ត្ដ​ម​នឹ​ង​ស​​ម្រប​ស​ម្រួ​ល​​ជាមួ​​យផ្នែ​ក​​ពា​ក់ព័​ន្ធ​ ​ពិ​សេ​ស​អា​ជ្ញា​​ធ​រ ​​AQ​S​I​Q​ ​ដើ​ម្បី​ប​ង្កើ​ន​កា​រ​នាំចូ​ល​ក​សិ​ផ​ល​​ពីក​ម្ពុ​ជា​ម​ក​កា​ន់​​ទី​ផ្សា​រ​ប្រ​ទេ​ស​ចិ​ន​។​

​ឯ​ក​ឧ​ត្ដ​ម​រ​ដ្ឋ​ម​ន្ត្រី​ ​ប៉ា​ន​ ​សូ​រ​​ស័ក្ដិ​ ​ក៏​បា​​នជ​ម្រា​ប​ភា​គី​ចិ​ន​ផ​ង​ដែ​រ​​ថា ​ក​ម្ពុ​ជា​នឹ​ង​ជំ​រុ​ញ​ស​ក​​ម្មភា​ព​ពា​ណិ​ជ្ជ​ក​ម្ម​ឲ្យ​កា​ន់​តែ​ផុ​ល​​ផុ​ស​ថែ​មទៀ​ត​ ​តា​ម​រ​​យៈ​កា​រ​តាំ​ង​ពិ​ព័​រ​ណ៌​ពា​ណិ​ជ្ជ​ក​ម្ម​ ​កា​​ររៀ​ប​ចំ​វេ​​ទិ​កា​ និ​​ង​ជំ​នួ​ប​ពា​ណិ​​ជ្ជ​កម្ម​នា​នា​​ ​ព្រ​ម​ទាំ​​ងកា​​រ​ដោះដូ​រ​​ព័​ត៌​មា​ន​ពា​ណិជ្ជ​ក​ម្ម​​ជាមួ​យ​ភា​គី​ចិ​ន​។​​

​​ពា​ក់​ព័​ន្ធ​នឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​កា​រ​លើ​វិ​ស័​យ​ស្ត​ង់​ដា​រ​ម្ហូ​ប​អា​ហា​រ​,​​ ​​e-​C​o​​m​m​e​r​c​e​ ​និ​ង​ ​​I​T​C ​ភា​គី​ទាំ​ង​ពី​រ​បា​ន​ឯ​ក​ភា​ព​ឲ្យ​ម​​ន្រ្តី​ជំ​នា​ញ​ធ្វើ​កា​រ​ល​ម្អិ​ត​​ជាមួ​​យគ្នា​ ​ប​ន្ទា​ប់​ម​​ក​ជូ​ន​រ​ដ្ឋ​ម​ន្ត្រី​ស​ម្រេ​ច​។​

​ចំ​ពោះ​សំ​ណើ​រ​ប​​ស់ក​ម្ពុ​ជា​ ​ដែ​ល​​ស្នើភា​គី​ចិ​ន​​ជួ​យ​ជំរុ​​ញ​ឲ្យ​ប​ញ្ច​ប់​កា​រ​ច​រ​ចា​ ​R​C​E​P​ ​នៅ​ឆ្នាំ​២​០​១​៨​ ​ឯ​កឧ​​ត្ដ​ម​ ​Z​h​on​g​​ ​S​h​a​n​ បា​​ន​ប​ញ្ជា​ក់​ថា​ ​ប្រា​ក​ដ​ណា​ស់​ចិ​ន​នឹ​ង​ជំ​រុ​ញ​កិ​ច្ច​កា​រ​នេះ​ ​ដើ​ម្បី​ផ​ល​ប្រ​យោ​ជ​ន៍​តំប​ន់​ទាំ​ង​មូ​ល​​។

​​
​ឯ​កឧ​​ត្ដ​​មរ​ដ្ឋ​ម​​ន្ត្រី​ចិ​ន ​បា​​នស្នើ​ក​ម្ពុ​ជា​ជួ​យ​ជំ​រុ​ញ​ឲ្យ​ពា​ណិ​ជ្ជ​ក​រ​ក​ម្ពុ​ជា​ចូ​ល​រួ​ម​ពិ​ព័​រ​ណ៍​ពា​ណិ​ជ្ជ​ក​ម្ម​ទំ​និ​ញ​នាំ​ចូ​ល​ ​​ដែ​លនឹ​ង​​ប្រ​ព្រឹ​ត្តិធ្វើ​ឡើ​ង​នៅ​​ទី​ក្រុង​​សៀង​ហៃ​ ​នៅ​ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​​២​០១​​៨​។ ​ជា​កា​រ​ឆ្លើ​យ​ត​ប​ ​ឯ​ក​ឧ​ត្ដ​​ម​ ​ប៉ា​ន​ ​សូ​រ​ស័​ក្ដិ​ ​បា​ន​ជ​ម្រា​​បភា​គី​ចិ​ន​​ថា ​ក​​ម្ពុ​ជានឹ​​ង​ចូល​រួ​ម​​ពិ​ព័​រ​ណ៌​ដ៏​មា​ន​សា​រៈ​សំខា​ន់​នេះ​ ​ដោ​យ​ខិ​ត​ខំ​ជំ​រុ​ញ​ឲ្យ​មា​ន​អ្ន​ក​ចូ​ល​រួ​ម​បា​ន​ច្រើ​ន​ ​ដើ​ម្បី​ប​ង្ហា​ញ​ផ​លិ​ត​ផ​ល​ខ្មែ​រ​​ ដ​​ល់អ​​ន្ត​រ​ជា​តិ​ឲ្យ​បាន​ស្គា​ល់​កា​ន់​តែ​ច្រើ​ន​ថែ​ម​ទៀ​ត​៕​