Jack Ma៖ លុយ​មិនមែនជា​ដើមទុន​នោះទេ ពេលវេលា​ទើប​ជា​ដើមទុន​ពិតប្រាកដ

0

ក្រោយពី​បណ្ដាកទុន​ជា​លុយ របស់ទ្រព្យផ្សេងៗចូលក្នុង​អាជីវកម្ម​ហើយ មិន​មែ​ប​ជា​រឿង​ចប់សព្វគ្រប់ ឬ​គ្រាប់​គ្រាន់​នោះទេ​គឺ​ត្រូវដាក់​ពេលវេលា​វិនិយោគ​ឲ្យ​ពេញទំហឹង​ថែមទៀត ទើប​អាជីវកម្ម​របស់​អ្នក​ដុះដាល​រីកចម្រើន​ទៅមុខ​បាន។

លុយ​មិនមែនជា​ដើមទុន​នោះទេ ពេលវេលា​ទើប​ជា​ដើមទុន​ពិតប្រាកដ។ បើសិនជា​អ្នក​មិន​ដាក់​ពេលវេលា​មក​ធ្វើ​វា​ឲ្យ​បាន​ហ្មត់ចត់​នោះទេ ទោះជា​អ្នក​ដាក់ទុន​ប៉ុន្មាន​លាន​ដុល្លារ ក៏​អាជីវកម្ម​នោះ​មិន​រីកចម្រើន​ដែរ។ ផ្ទុយទៅវិញ ទោះ​មិន​អាចមាន​ទុន​ច្រើន ឬ​ចាប់ផ្ដើម​អាជីវកម្ម​ដោយ​ទុន​តូចតាច​ក៏ដោយ ឲ្យ​តែមាន​វិនិយោគ​ពេលវេលា​ធ្វើ​វា​ឲ្យ​បាន​ច្រើន​នោះ អ្នកនឹង​ជោគជ័យ។

Jack Ma និយាយថា «បើ​យើង​ចូលធ្វើការ​ម៉ោង ៨ព្រឹក ហើយ​ចេញ​វិញ​ម៉ោង ៥ល្ងាច នោះ Alibaba មិនអាច​ជោគជ័យ​ដូច​ពេលនេះ​ទេ ហើយ​បើ​គ្រប់គ្នា​ប្រកាន់​ក្នុង​សម្បជញ្ញៈ ថា​ត្រូវតែ​ចូលធ្វើការ​នៅ​ម៉ោង ៨ព្រឹក ហើយ​ចេញ​វិញ​នៅ​ម៉ោង៥ល្ងាច នោះ​យើង​គួរតែ​នាំគ្នា​ទៅធ្វើ​អ្វី​ផ្សេង​វា​ល្អ​ជាង»។

Jack Ma បានបញ្ជាក់​នៅក្នុង​កិច្ចសម្ភាសន៍​មួយ​ថា លោក​បាន​ដឹកនាំ​ក្រុមការងារ​របស់លោក​ធ្វើ​ការងារ​រហូត​គ្មាន​ពេល​សម្រាក​ឡើយ។ ពួកគេ​ធ្វើការ​រហូត ដោយ​សម្រាក​ត្រឹមតែ ៣ ឬ៤ម៉ោង​ប៉ុណ្ណោះ ក្នុង​មួយថ្ងៃ។ ក្នុងនោះ Jack Ma បាន​សង្កត់ធ្ងន់ថា ការវិនិយោគ​លើ Alibaba មានតែ​ទឹកប្រាក់ ៦ម៉ឺន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ តែ​ពេលវេលា​របស់​ពួកគេ​វិនិយោគ​មកលើ Alibaba ច្រើន​ហួស​នឹង​ថ្លែង ហើយ​ការវិនិយោគ​ពេលវេលា​នេះហើយ ទើប​ធ្វើ​ឲ្យ Alibaba ក្លាយជា​មហា​យក្ស​ដូច​សព្វថ្ងៃ៕