ថៃបញ្ចេញកាក់ហ្លួង ០៤ប្រភេទមានតម្លៃថ្លៃមិនធ្លាប់មានរហូតដល់ទៅ ៥ម៉ឺនបាទ

0

តាមរយៈសារព័ត៌មាន thaipbs បានឱ្យដឹងថា ក្រសួងរតនាគារជាតិថៃ បានផលិតលុយប្រភេទកាក់ ដើម្បីរំលឹកដល់​ព្រះបរមសពរជ្ជកាលទី ៩ ភូមិផុន អាឌុនយ៉ាដេត នាឱកាសព្រះរាជពិធី​ថ្វាយព្រះភ្លើង ចំនួន ០៤ ប្រភេទដូចជា កាក់មាសតម្លៃ ៥ ម៉ឺនបាទ ចំនួន ៩៩,៩៩៩៩កាក់, កាក់ប្រាក់​តម្លៃ ២,០០០ បាតចំនួន ៣៩៩,៩៩៩កាក់, កាក់មាសក្រហមតម្លៃ ៣,០០០ បាតចំនួន ៣៩៩,៩៩៩ កាក់ និងកាក់ប្រភេទ​លោហៈនីកែល ដែលមានតម្លៃ ១០០ បាតចំនួន ៣៩៩,៩៩៩កាក់។

គួរបញ្ជាក់​ផងដែរថា ការផលិតលុយប្រភេទ​កាក់លោហៈនេះ គឺជាការបួងសួង និងថ្វាយព្រះភ្លើង ដល់ព្រះបរមសព​រជ្ជកាលទី ៩ ភូមិផុន អាឌុនយ៉ាដេត ដែលគ្រោង និងបូជានៅក្នុងអម្លុង ខែកញ្ញា​ខាងមុខនេះ ដែលក្រុមរតនាគារ​ថៃ​បានប្រសិទ្ធ​ព្រះ​នាម​កាក់នេះថា «ព្រះបាទសម្ដេចព្រះបរៈមិណ ភូមិផុន អាឌុនយ៉ាដេត បរម្យនាតបភីត» ដែលមានន័យជា​ខេមរៈភាសាថា សម្ដេចដែលប្រកប​ដោយមហាសត្យ ភូមិផុន អាឌុនយ៉ាដេត បរម្យនាថ៕