ហាងនាឡិកា G-Factory Koh Pich បង្កើតព្រឹត្តិការណ៍ ធ្វើឲ្យផ្អើលអ្នកឆ្លងកាត់កោះពេជ្រ​

0

ភ្នំពេញ៖កាលពីរាត្រីថ្ងៃទី១២ ខែសីហា ឆ្នាំ​២០១៧ ហាងនាឡិកា G-Factory Koh Pich បានបង្កើត​នូវព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ Casio G-Shock BMX Pre-Event GA 710 ដោយទទួលបានការចូលរួមពីសំណាក់ទស្សនិកជនយ៉ាងច្រើនកុះករ ធ្វើផ្អើលអ្នកដំណើរ​ឆ្លងកាត់ កោះពេជ្រតែម្តង ចុះត្រៀមត្រា​ទស្សនា​កម្សាន្ត​។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ អ្នកចូលរួម​ទស្សនាការប្រគំតន្ត្រី ទស្សនាការជិះស្គីប័តស៍ និង បង្ហោះកង់ក្បាច់ BMX នឹងទទួលបាន កូប៉ុង ផ្សងចាប់រង្វាន់ធំនាឡិការ G-shock ជាច្រើនគ្រឿង​។​
អ្វីដែលធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍នឹងភ្ញាក់ផ្អើលបំផុតនោះ គឺហាងនាឡិកា G-shock បានអញ្ចើញតារាល្បីៗ ទាំងក្នុងស្រុក និងក្រៅស្រុក ក្នុងនោះមាន​ឌីជេល្បីៗ មកពីអាម៉េរិក កាលីហ្វ័រញ៉ា កូរ៉េ និង​តារាចម្រៀងខ្មែរធ្លាប់ឆ្លងកាត់ប្រឡងកម្មវិធី The Voice Cambodia កញ្ញា បាន មុន្នីល័ក្ខ ។​

គួរបញ្ជាក់ផងដែរថា កម្មវិធី G-Shock ដ៏ធំមួយទៀត នឹងធ្វើឡើងនៅផ្សារទំនើប អ៊ីអនម៉ល នាថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៧ ខាងមុខនេះ ដោយអ្នកចូលរួមទស្សនានឹងមានឱកាសឈ្នះរង្វាន់ នាឡិកា G-shock ជាច្រើនគ្រឿង ៕​