ឱកាសឈ្នះរង្វាន់នាឡិកា G-Shock ជាច្រើនគ្រាន់តែចូលរួមទស្សនា​នៅល្ងាចនេះ

0
ចែករំលែក

នៅល្ងាចម៉ោង ៥និង០០នាទី ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧ ហាងនាឡិកា G-Factory Koh Pich នឹង​ធ្វើព្រឹត្តិការណ៍ G-Shock BMX Pre-Event ដោយមានការចូលរួមពីសំណាក់តារាល្បីទាំងក្នុងស្រុក និងក្រៅស្រុក និងកាន់តែពិសេស​អ្នកចូលរួមទស្សនាមានឱកាសឈ្នះរង្វាន់ថែមទៀតផង។

បើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធីខាងលើ បានប្រាប់ថា ទស្សនិកជន​អាចចូលរួមទស្សនាដោយសេរី នៅអាគារ G-Factory Koh Pich ផ្ទះលេខ #B05 ផ្លូវ LA SEINE ហើយអ្វីដែលកាន់តែពិសេសនោះ ចូលរួមទស្សនា​ហើយ ទទួលបានកូប៉ូងដើម្បីឈ្នះ រង្វាន់ នាឡិកា G-Shock ជាច្រើនគ្រឿងថែមទៀតផង ។​

កម្មវិធី G-Shock BMX Pre-Event នឹងមានព្រឹត្តិការណ៍ជិះកង់ BMX និងជិះស្គីបតស៍ ដ៏អស្ចារ្យ លោតចុះលោតឡើង ហើយអ្វីដែលកាន់តែអស្ចារ្យជាងនេះ មានតារាចម្រៀងល្បី បាន មុន្នីល័ក្ខ មកពីផលិតកម្មរស្មីហង្សមាស រួមទាំង​តារាក្រៅស្រុក មកពីអាម៉េរិក និងកូរ៉េ ថែមទៀតផង ៕​


ចែករំលែក