David Meade ថាផែនដីនឹងត្រូវបំផ្លាញខ្ទេចនៅខែតុលា ដោយភពអាថ៌កំបាំង​

0
ចែករំលែក

មនុស្សជាច្រើនមានការភ្ញាក់ផ្អើលជាមួយសម្មតិកម្ម នាពេលថ្មីៗ នេះដែលបានព្យាករណ៍ថា មានពន្លឺព្រះអាទិត្យលើកទីប្រាំ ដែលមានឈ្មោះថា Nibiru នឹង​បង្ករមហន្តរាយ ដល់ភពផែនដី ។
សារព័ត៌មាន Dailymail បានចុះផ្សាយថា លោក David Meade​ដែលជាអ្នកទស្សន៍ទាយហេតុការណ៍ អោយដឹងមុន ដ៏ល្បីល្បាញ បានធ្វើការព្រមានអំពីលទ្ធភាពនៃភពយក្ស​ដ៏អាថ៌កំបាំងមួយ ឈ្មោះ Nibiru នឹងធ្លាក់ចូលក្នុងភពផែនដី បង្កអោយមានមហន្តរាយធ្ងន់ធ្ងរបំផុត ។

យោងតាកសម្មតិកម្មអព្ភូតហេតុ របស់លោក Meade ធ្លាប់បានបញ្ជាក់ថា បាតុភូតដ៏ពេញលេញធំបំផុត ដែលកើតមាន ឡើងកាលពីថ្ងៃទី​២១ ខែសីហា ឆ្នាំ​១៩៧៧ និងជាលក្ខណៈសម្គាល់ នៃរូបរាង របស់ Nibiru ដែលជាភព ដ៏អាថ៌កំបាំង ដោយអ្នកវិទ្យាសាស្ត្រ មិនបានសង្កេត ។
លោកបានអះអាងថាNibiru នឹងលេចឡើង ពីរថ្ងៃបន្ទាប់ពី ដំណើរសូរ្យគ្រាស បន្ទាប់មកវានឹងវាយប្រហារវាយផែនដី បំផ្លាញជីវិត សត្វនឹងមនុស្ស។ បើទោះបីជាលោកបានផ្តល់នូវតឹកតាងមួយចំនួន ដើម្បីបង្ហាញពីបាតុភូតដែលកើតឡើង ប៉ុន្តែហាក់ដូចជាមិនជឿ ។

ដើមឡើយ Nibiru ត្រូវបានគេសំដៅទៅលើ ភព Planet X ដោយគេព្យាករណ៍ ជាច្រើនដងនៅឆ្នាំ ២០០៣ ថានឹងបំផ្លាញជីវិតលើភពផែនដីនេះ ។
នៅដើមឆ្នាំ២០១៧ លោក David Meade បានបន្តអះអាងថា ភពខាងលើនេះនឹងវាយប្រហារភពផែនដី របស់យើង នៅខែតុលា បន្ទាប់ពីព្រះអាទិត្យ បានស្រូបទាញយកផ្កាយ ក្នុងចំណោមប្រព័ន្ធផ្កាយពីរ ។​អ្នកទស្សន៍ទាយ ដ៏ល្បីល្បាញនេះ ថា ផ្កាយនោះ ពិបាកនឹងរកឃើញណាស់ ព្រោះវាទាក់ទងនឹងភពផែនដី ។

បើទោះបីជាយ៉ាងនេះក្តី ខាង Nasa បានធ្វើការច្រានចោល ដោយចាត់ទុកការលើកយកហេតុផលទាំងនោះ ជារឿង អាក្រក់។
ខាង Nasa បាននិយាយថា Nibiru វាមិនមែនជារឿងពិតនោះទេ វាគ្រាន់តែជាការបោកបញ្ចោត នៅលើអនឡាញ ប៉ុណ្ណោះ ។ដោយជាការពិតណាស់វាគ្មាមូលដ្ឋាន ដែលយើងត្រូវជឿនោះទេ ៕

ចែករំលែក