ស្តេច​ដែលមានជាងគេគ្រប់ពេល ហើយអ្នកមានបច្ចុប្បន្នមិនស្មើ

0

ស្តេច​អាហ្រ្វិកព្រះនាម Musa Keita I ត្រូវបានគេចាត់ទុកថា ជា​អ្នកមានបំផុត គ្រប់ពេលវេលា នៅពេលដែលទ្រព្យសម្បត្តិរបស់ព្រះអង្គ ត្រូវបានគេនិយាយថា «មិនអាច​បរិយាយបាននោះ» ។​
ស្តេច Musa Keita I បានឡើងគ្រងរាជ នៅឆ្នាំ​១៣១២ ពេលដែលព្រះអង្គ បានក្លាយជា​អធិរាជ Mansa ដែលប្រែថា ស្តេច ។ នៅពេលនោះ ភាគច្រើននៅទ្វីបអឺរ៉ុប នៅតែ​ងងឹត នឹងស្ថិត ក្រោមសង្គ្រាម ខណៈដែល អាណាចក្រអាហ្វ្រិក បានលូតលាស់ ជាលំដាប់។
ស្តេច Musa Keita I បានគ្រប់គ្រងចក្រភពម៉ាលី នៅសតវត្សទី​១៤ ក្នុងនោះ គ្រប់ដណ្តប់ទាំងទឹកដី ដែលមាន ទាំងប្រទេស ហ្កាណា Timbuktu និង Mali ដែលមានផ្ទៃដី​ប្រហែល ២០០ម៉ាយល៍​។

ទស្សនាវដ្តី Time បានចុះអត្ថបទដែលសរសេរដោយលោក Jacob Davidson ថា គ្មានពាក្យណាមួយ អាចបង្ហាញពីទ្រពសម្បត្តិ ដ៏មហិមារ របស់ស្តេច​អង្គនេះ បានទេ ។ តែបើតាមការប៉ាន់ស្មាន ទ្រព្យសម្បត្តិស្តេចអង្គនោះ គិតត្រឹមឆ្នាំ​២០១៦ មានចំនួន ៤០០ ពាន់លានដុល្លារអាម៉េរិក ដែលជាកំពូលអ្នកមាន នាពេលបច្ចុប្បន្ន ដែលចុះផ្សាយដោយ Forbes នោះ។
អ្វីដែលធ្វើអោយស្តេចខាងលើបានក្លាយជា​អ្នកមាន បំផុតនៅពេលនោះ គឺភាគច្រើនបានមកពីធនធានធម្មជាតិ ក្នុងនោះមានអំបិល និងមាស ។ ជាក់ស្តែង អាហ្វ្រិកខាងលិច ជា​អ្នកផ្គត់ផ្គង់​អំបិល និងមាស ជាងពាក់កណ្តាល នៃការផ្គត់ផ្គង់ ទៅកាន់ពិភពលោក ៕