យូឌីស្កូ ទៅព្យាបាលក្រលៀនដល់ឥណ្ឌា

ភ្នំពេញៈ លទ្ធផលចុងក្រោយ ក៏ទទួលបានថវិកាបង្គ្រប់ពីទេវតារស់ពីរអង្គ ដើម្បីទៅព្យាបាលក្រលៀន ដល់ប្រទេសឥណ្ឌា ។​
លោក យូឌីស្កូ បានទទួលរងនូវជំងឺបញ្ហាក្រលៀន និងឈាមសស៊ីឈាមក្រហម រហូតធ្លាក់ខ្លួនស្គមរីងរៃ មើលសឹងមិនយល់ ។​

យូឌីស្កូ បានធ្វើដំណើរទៅព្យាបាលក្រលៀន ដល់ប្រទេសឥណ្ឌា នាថ្ងៃម្សិលមិញ ក្រោយទទួលបានថវិកាពីបងប្អូន​សិល្បករ ទស្សនិកជនជាច្រើន និង ថវិកាបង្គ្រប់ពីទេវតារស់ពីអង្គ ។ ថវិកានេះ ហាក់ដូចជាជួយជីវិត យូឌីស្កូ ឲ្យរស់ឡើងវិញសារជាថ្មី ប៉ុន្តែលទ្ធផល រួមយ៉ាងណានោះ នៅចាំលទ្ធផលវះកាត់ របស់​ យូឌីស្កូ នៅពេលលោកទៅដល់ប្រទេសឥណ្ឌា ៕