សហគ្រិនវ័យក្មេងម្នាក់កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាសេដ្ឋី ក្រោយធ្វើសប្បុរសធម៌មួយ

ភ្នំពេញ៖អតីត​តារាសម្តែង កញ្ញា Lumi ដែលមានឈ្មោះក្នុងបញ្ជីកំណើត ញឹម សុខឡេង បច្ចុប្បន្នកំពុងជោគជ័យខ្លាំងលើ អាជីវកម្ម លក់នំខេក នៅលើផ្លូវ143 កែងផ្លូវ 288 ម្តុំខាងក្រោយរោងកុនគិរីរម្យចាស់ និងកំពុងមានសេដ្ឋីប្រាក់វាល់លាន់ចង់ចូលរួមជំរុញ សម្មភាពសប្បុរសធម៌របស់នាង​។​

ស្ត្រីខ្មែរវ័យ ២២ ឆ្នាំរូបនេះបច្ចុប្បន្នកំពុងក្លាយខ្លួនជាសហគ្រិនវ័យក្មេង និងជាអាជីវករ ដែលទទួលបានជោគជ័យលើសេវាកម្ម លក់នំខួបកំណើត ជាមួយហាងដែលមានឈ្មោះថា The Num Cake របស់នាង ។

អាជីវករ និងជាអតីតតារាសម្តែង ដែល​និយាយបាន ៤ ភាសា គឺ ខ្មែរ ចៃ ឡាវ និង អង់គ្លេស រូបនេះ ក្រៅពីការធ្វើនំខេក នាងក៏បានចូលរួមប្រលូក​ក្នុងសកម្មភាពសប្បុរសធម៌ ដោយជាក់ស្តែង​ថ្មីៗនេះបានទៅចែកជូនសម្ភារៈដល់សិស្សក្រីក្រ នៅលើទឹកដី ស្រុកសំបូរ ខេត្តក្រចេះ ។ សកម្មភាពនេះ ក៏ទទួលបានការជំរុញ បន្តលើកទឹកចិត្ត សម្រាប់សកម្មភាពលើកក្រោយទៀត ពីសំណាក់ សេដ្ឋីប្រាក់វាល់លាន់ លោក Juha Parhiala មកពីប្រទេសហ្វាំងឡង់ ផងដែរ ។

លោក Juha Parhiala បានប្រាប់ថា នឹងចូលរួមសកម្មភាពសប្បុរសធម៌ នៅលើទឹកដីកម្ពុជា ជាមួយនាងខ្ញុំ បើមិនបានមកទេ លោកនឹងផ្ញើ​ជាថវិកា ដើម្បីសកម្មភាពមួយនេះ ជួយដល់ប្រជាជនក្រីក្រក្នុងព្រះរាជាណាចក្រកម្ពុជា ។ នេះជាសំណេរ កញ្ញា Lumi ​សរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាង ៕