បទថ្មីពូឃ្លាំង និងសាន ផានិត នៅផលិតកម្ម Reel Production ចេញជាផ្លូវការ

ភ្នំពេញ៖បទថ្មីដែលទទួលបានការសរសើរពីអង្គការ ​K​​​H​A​​​N​​​A​​​ ក្រោមចំណងជើងថា «មានជីវិតត្រូវតស៊ូ» ដែលច្រៀងដោយលោក សាន ផានិត និង ពូឃ្លាំង បានចេញជាផ្លូវការហើយកាលពីរាត្រីយប់មិញនេះ នៅក្នុងផលិតកម្ម Reel Production ។​

«មានជីវិតត្រូវតស៊ូ» នេះ​មា​ន​អ​ត្ថ​ន័​យ​លើ​ក​ទឹ​ក​ចិ​ត្ត​អ្ន​ក​ដើ​រ​ផ្លូ​វ​ខុ​ស​ ​អ្ន​ក​ធ្លា​ប់​ប្រើ​ប្រា​ស់​គ្រឿ​ង​ញៀ​ន​ ​មា​ន​វិ​ប​ត្តិ​ផ្សេ​ង​ៗ​ ​ឲ្យក្រោ​ក​ឈ​រ​ឡើ​ង​វិ​ញ​​​ ​ប្រ​ឈ​ម​នឹ​ង​ប​ញ្ហា​ ​ឲ្យ​ចេះ​ត​ស៊ូ​ក្នុ​ង​ជី​វិ​ត​ ​ដែ​ល​ជា​ហេ​តុ​​​ត្រូ​វ​នឹ​ង​គោ​ល​កា​រ​​ណ៍​រ​ប​ស់អ​​ង្គ​កា​រ ​K​​​H​A​​​N​​​A​​​ ​ ហើយអង្គការនេះ​ក៏សម្រេចផ្តល់លិខិតសរសើរ ជាផ្លូវការ កាលពីខែមុន​។​

លោក សាន ផានិត បានប្រាប់ Daily Report នៅព្រឹកនេះថា បទនេះបានចេញកាលពីរាត្រីយប់មិញនេះ នៅក្នុងផលិតកម្ម REEL Production ជាផ្លូវការ ដែលធ្វើឲ្យលោកសប្បាយចិត្តជាពន់ពេក ។ លោកបានបន្តថា វាពិតជាមាន​មោទនភាព ខ្លាំងណាស់ សម្រាប់លោកដែលបទនេះបានចេញនៅក្នុងផលិកម្ម ដែលមានជំនាញ​ក្នុងការផលិតវីដេអូ តាមបែប​ស្តង់ដាអន្តរជាតិ យ៉ាងដូច្នោះ ។ លោកថា សម្រាប់ MV នឹង​ត្រូវបានសម្រិតសម្រាំង ថត ជាមួយ REEL Production នេះតែម្តង ។

លោកបានបន្តទៀត កន្លងទៅភាគច្រើន គេកោតសរសើរចំពោះ បទលោកហេង ពិទូ និងអេដា ដែលផលិតឡើងជាមួយ MV មានគុណភាពពិសេសល្អ ប៉ុន្តែ​ពួកគេភ្លេចថា REEL Production ជាអ្នកនៅពីក្រោយខ្នងរបស់ពួកគេ ក្នុងការផលិតបទចម្រៀងទាំងនោះ ។ អ៊ីចឹងសម្រាប់បទលោកក៏ដូចគ្នា នឹងបញ្ចេញនូវ MV ដែលមានលក្ខណៈស្តង់ដារ យ៉ាងដូច្នោះផងដែរ។​

លោកបានបន្ថែមថា វាជា​រឿង​មានក្តីសោមនស្សរីករាយបំផុត ដែលបទនេះ ចេញមក ទទួលបានលិខិតសរសើរពីអង្កការ ​K​​​H​A​​​N​​​A​​​ ​ ដែលជាអង្គការពិភពលោក មាន​គោ​ល​កា​រ​ណ៍​ជួ​យ​លើ​ក​ទឹ​ក​ចិ​ត្ត​​ ​អ្នក​ធ្លា​ប់​ប្រើ​ប្រា​ស់​ថ្នាំ​ញៀ​ន​ ​អ្នក​ញៀ​ន​ថ្នាំ​ ​អ្ន​ក​ផ្ទុ​ក​មេ​រោ​គ​អេ​ដ​ស៍​ ​ជា​ដើ​ម​ ​៕
ស្តាប់បទដូចខាងក្រោមនេះ៖