តារាសម្តែង TyPi ប្រកាស​មុជឲ្យជ្រៅដណ្តើមតំណែងឆ្នាស់ និងសិចស៊ី

ភ្នំពេញ៖ រយៈពេល ៤ឆ្នាំទៅហើយ ដែល​តារាសម្តែង TyPi បានចូលប្រឡូកសិល្បៈ ដោយបានបង្ហាញវត្តមានថតបទចម្រៀង​ជាច្រើនក្នុងផលិតកម្ម M ហើយនឹងប្រកាស​ជំហរ​មុជឲ្យជ្រៅក្នុងពិភពសិល្បៈ ដើម្បីដណ្តើមតំណែងតួឆ្នាស់ និង សិចស៊ី ។

តារាសម្តែង TyPi ធ្លាប់បានបង្ហាញថតបទចម្រៀង «សង្ឈឹមថ្ងៃជួបថ្ងៃបែក មិនមែនជាថ្ងៃតែមួយ» បទ «កូនអ្នកមានក៏មានស្នេហ៍ថ្មោះ»ច្រៀងដោយលោក វណ្ណា ស័ក្ត និងបទ «សង្សារចិត្តពាល» ផលិតកម្ម ONE និងមានបទជាច្រើនទៀតដែលនាបង ។​

តារាសម្តែង​រូបស្រស់រូបនេះបានប្រាប់ Daily Report ឲ្យដឹងថា ក្នុងរយៈពេលបួនឆ្នាំមកនេះ ភាគច្រើនផលិតករ បានឲ្យសម្តែង តែតួស្រគត់ស្រគំ និងជា​តួ​ដែលឈឺចាប់ក្នុងបទចម្រៀងមួយៗ ។ តារាសម្តែងដែលទើបតែមានវ័យ ២៤ឆ្នាំ សាច់សខ្ចីដូចត្រកួនឈ្លក់ទឹកខែវស្សារូបនេះ បានបន្តថា បើសិនជាអាច និងអ្វីដែលប៉ង ខ្ញុំនឹងប្រកាសគោលជំហរ មុជឲ្យជ្រៅក្នុង ពិភពសិល្បៈ ដោយដណ្តើមយកតំណែងជាតួឆ្នាស់ឆ្នើម និងជាតួសិចស៊ី បើសិនជាអាចទៅរួច ។ អ្វីដែលប៉ង់នេះ ខ្ញុំនឹងព្យាយាមធ្វើឲ្យសម្រេច ទៅតាមអ្វីដែលផលិតករ ចង់បាន និងផ្តល់ឱកាសមាស ជូនរូបនាង​ខ្ញុំ ។​

TyPi ថា​ការប្រកាសជំហរសិចស៊ីនេះ នាងមិនខា្លចនូវការរិះគន់នោះទេ ធម្មតាសិល្បៈត្រូវតែហ៊ាន នឹងយកនូវអ្វីដែលថ្មី ចែកជូនដល់ទស្សនិកជនរាប់លាននាក់ តែមិនជ្រុលហួសហេតុនោះទេ ៕​
ទស្សនាបទដែលនាងធ្លាប់សម្តែងដូចខាងក្រោមនេះ៖