អាន់ដា ៖ ចង្វាក់បែកស្លុយ ជាមេរោគបំផ្លាញចង្វាក់ប្រពៃណីសិល្បៈខ្មែរ​

0



ភ្នំពេញ៖ អ​តី​ត​តា​រា​ចម្រៀ​ង​ផ​លិ​ត​ក​ម្ម ​K​H​ ​លោ​ក​ អា​ន់​ដា​ ​បា​ន​លើក​ឡើ​ង​ថា​ ​ចង្វា​ក់​បែ​ក​ស្លុ​យ​គឺ​ជា​មេ​រោ​គ​​បំ​ផ្លា​ញ​ច​ង្វា​ក់​ប្រពៃ​ណី​ខ្មែ​រ​ ​។​ ​វា​បាន​ក្លា​យ​ជា​ប្រ​ធា​ន​ប​ទ​ក្តៅ​ ​ក្រោ​យ​មា​នព័​ត៌​មា​ន​ថា​ ​ឡា​វ​យ​កច​ង្វា​ក់​រាំ​វ​ង់​ចូ​ល​ក្នុង​អ​ង្គ​កា​​​រ​យូ​នី​ស្កូ​ ​ធ្វើ​ជា​ស​ម្ប​ត្តិ​បេ​តិ​ក​ភ័ណ្ឌ​ពិ​ភ​ព​លោ​ក​​ ​រ​ប​ស់​ពួ​ក​គេ ​ដែ​ល​ធ្វើ​អោ​យ​​​អ្ន​កស្នេ​ហា​វិ​ស័​យ​សិ​ល្បៈ​ខ្មែ​រ​ ​ជ្រួល​ជ្រើ​ម​ខ្វា​យ​ខ្វ​ល់​នឹ​ងចំ​ណុ​ច​នេះ​ ​ខ្លា​ច​បា​ត់ប​ង់​។​​​

​តា​រា​ច​ម្រៀ​ង ​អា​ន់​ដា​ ​បាន​ផ្ត​ល់​ប​ទ​ស​ម្ភា​ស​ន៍​ ​ដល់​ ​D​a​i​l​y​ R​e​p​o​r​t​ ​នៅ​ព្រឹ​ក​ថ្ងៃ​ទី​​​១៤​ ​ខែ​មី​នា​​​ ​ឆ្នាំ​​​២​០​១​៨​ ​ថា​ ​លោ​កពិ​ត​​​ជា​សោ​ក​ស្តា​យ​ខ្លាំ​ង​ណា​ស់ ​ដែ​ល​ទ​ទួ​ល​បា​ន​ដំ​ណឹ​ង​ថា​ ខា​ង​ឡា​វ​យ​ក​ច​ង្វា​ក់​រាំ​វ​ង់​ចូ​ល​អ​ង្គកា​រ​យូ​នី​ស្កូ​ ​ធ្វើ​ជា​ស​ម្ប​ត្តិ​បេ​តិ​ក​ភ័​ណ្ឌពិ​ភ​ព​លោ​ក​រ​បស់​ពួ​​​ក​គេ​យ៉ា​ង​ដូច្នោះ​ ​ ​យើ​ង​កំ​ពុ​ង​ដើ​រ​ក្រោយ​គេ​ទៀ​ត​ហើ​យ​ ​ក្រោ​យ​បទ​បែ​ក​ស្លុ​យ​កំ​ពុ​ង​ប​ង្វ​ក់​អា​រ​ម្ម​ណ៍​ក្មេ​ង​ៗ​ជំ​នាន់​ក្រោ​យ​ ​។​​

​អ​តី​ត​តា​រា​ច​ម្រៀ​ងក្នុ​ង​ផ​លិ​ត​ក​ម្ម​ K​H​ ​បា​ន​ប​ញ្ជា​ក់​ថា​ ​ច​ម្រៀ​ង​បែ​ក​ស្លុ​យ​នេះ​កំ​ពុ​ង​ធ្វើ​អោ​យ​​សង្គ​ម​ខ្មែ​រ​យើ​ង​ ​លុ​ប​បំ​បា​ត់​វ​ប្ប​ធ​ម៌​ ​ក៏​ដូ​ច​ជា​ច​ង្វា​ក់​ប្រពៃ​ណី​ខ្មែ​រ​ ​ប​ន្តិ​ច​ម្ត​ង​ៗ​ ​ដោ​យ​ភាគ​ច្រើ​ន​កូ​ន​ខ្មែ​រស​ម័​យ​ក្រោ​យ​ៗ​ចូល​ចិ​ត្ត​តែ​ច​ម្រៀ​ងបែ​ក​ស្លុ​យ​ ​ចឹ​ង​ធ្វើ​អោ​យ​អ្ន​កផ​លិ​ត​ ​ធ្វើ​តា​ម​អា​រ​ម្ម​ណ៍​នៃ​ក្មេ​ង​ជំ​នា​ន់​ក្រោ​យ​។​​​លោក​ថា​ ​ក​រ​ណី​នេះ​លោ​កសុំ​ស្នើ​ដ​ល់​អ្ន​ក​ផ​លិ​ត​ ​ងាក​ម​ក​និ​ព​ន្ធ​ប​ទ​រាំ​វ​ង់​រាំក្បា​ច់​អោ​យ​បា​ន​ច្រើន​ជា​ង​ប​ទ​បែ​ក​ស្លុ​យ​ ​។ ​លោ​ក​ប​ន្ត​ថា​ ​ខ្មែ​រ​អ​ត់​មា​ន​ប​ទ​បែ​ក​ស្លុ​យ​នោះ​ទេ​ ដែ​​​លធ្វើ​អោ​យ​ប៉ះ​ពា​ល់​ដ​ល់​វ​ប្ប​ធ​ម៌​ខ្មែ​រ​មួ​យ​ផ្នែ​ក​ធំ​​បើយើងនៅតែបង្កើនការផលិតនោះ ​។​លោ​ក​ថា​ ​គួ​រតែ​​​ផ​លិ​ត​ក​រ​មក​ផ​លិ​ត​ប​ទ​បែប​និ​យ​ម​ជា​តិ​សា​ស​ន៍ខ្លួ​ន​ឯ​ង​វិ​ញ​ ​ដូ​ច​ជាផ​លិ​ត​ប​ទ​ច​ង្វា​ក់​រាំ​វ​ង់​ថ្មី​ ដោ​យ​ខ្លាំ​ង​ដូ​ច​​​ច​ង្វា​ក់​បែ​ក​ស្លុ​យ​ទៅ ​វា​ល្អ​ជា​ង​។​

​លោ​ក​ក៏​បា​ន​អះ​អាង​ថា​ ​ស​ម្រា​ប់​ក្មេង​ៗ​ជំ​នា​ន់​ក្រោ​យ​ ​ឲ្យ​តែ​លឺ​ថា​ប​ទ​រាំវ​ង់​រាំ​ក្បា​ច់​ក្នុ​ង​វ​ង់​ ​ពួ​ក​គេ​ដើ​រ​ចេញ​​ហើយ​លើ​ក​ដៃ​រាំ​ខ្លា​ច​ខ្មា​ស់​គេ​ ​តែ​បើ​បែ​ក​ស្លុ​យ​វិ​ញ​ចូ​លរាំ​ឡើ​ង​ហុ​យ​ដី​តែ​ម្ត​ង​ ​ច​ង់​បែ​ក​ធុ​ង​បា​ស់​ហើ​យ​៕​​​s

ស្តាប់បទប្រពៃណី ច្រៀងដោយ អាន់ដា ដូចខាងក្រោមនេះ៖