សាររបស់ ពេជ្រ សោភា មួយឃ្លានេះប្រហែលជាតារានៅ ហង្សមាស កាច់កុងគ្នាទៀតហើយ

0



ញឹកញាប់ណាស់សម្រាប់តារាក្នុងរួមទ្រនំផលិតកម្ម ហង្សមាស កុងកាច់ដាក់គ្នា ដោយចេញជាវីដេអូ ឬសារតេះដៀលគ្នា ។ យ៉ាងណាមិញមួយម៉ោងមុននេះតារាចម្រៀង ពេជ្រ សោភា បានបង្ហាញការអាក់អន់ចិត្តចំពោះមិត្តដែលរស់ព្រោះឆ្នាំបាយជាមួយគ្នា ដោយអ្នកនាងបានចេញសារថា “ថ្ងៃនេះជាថ្ងៃទី៥០ហើយ ភ្លេចនិយាយមួយម៉ាត់ថា ហេតុអីមនុស្សចូលប្រកួតប្រជែងគ្នា ក្នុងឆ្នាំងបាយតែមួយម្លេះ មិនព្រមរួមគ្នាទេ បែជាចាំមើលតែគ្នាឯងថីនុង”។

សានេះទោះជា ពេជ្រ សោភា មិនសរសេរជូនចំពោះតារាហង្សមាសរូបណាក្តី ប៉ុន្តែពាក្យ “ប្រកួតប្រជ្រែងក្នុងឆ្នាំបាយតែមួយ” ត្រូវបានគេយល់ថា គឺមានន័យពេញលេញបាញ់ទៅតារាណាម្នាក់នៅក្នុងផលិតកម្ម ដែលចូលចិត្តកាន់កុងជាមួយនាង។ ទោះយ៉ាងណា Daily Report មិនទាន់ទទួលបានការឆ្លើយតបពី ពេជ្រ សោភា នៅឡើយ ព្រោះតេទូរស័ព្ទចូលត្រូវនាងបិទមិនឆ្លើយតប ដូច្នេះហើយសារបង្កប់ន័យរួមមួយនេះ ប្រាកដជាធ្វើឱ្យតារាក្នុងផលិត ហង្សមាស គ្រប់គ្នាចត់បាយក៏អាចថាបាន៕