សុ​គ​ន្ធ ​ថេ​រ៉ាយុ​ ​និយា​យ​អ្វីខ្លះ​ ​ក្រោយ​អ្ន​ក​ដឹក​នាំ​ ​ថោន​ ​និយា​យ​ថា​​ ​ឆ្នាំនេះ​រំ​ពឹង​លើ​រូប​លោ​ក.​.​.

0



​ប៉ុ​ន្មា​ន​ថ្ងៃ​ចុ​ង​ក្រោ​យ​នេះ​ប​ទ​ច​ម្រៀ​ង ​“​មាន់​ស្រែ​​”​ ​​​រ​​ប​​​ស់​ក​​​ញ្ញា​​​ ​​រ៉ា​​​ប៊ី​ ​​​កំ​​​ពុ​​ង​ក​ញ្ជ្រោ​គ​សួ​ន​សិ​ល្បៈ​ចម្រៀ​ង​ជា​ខ្លាំង​ដែ​ល​ធ្វើ​ឱ្យ​ ​ថោន​ លេ​ច​ធ្លោ​យ​ដូច​ឆ្នាំ​ចេ​ញ​ប​ទ​ ​“​ឱ្យ​ប្រព​ន្ធ​ស៊ី​សៀ​ង​ មី​នា​ង​ស៊ី​ហ៊ុ​ប​”​ ​រ​បស់​លោ​ក​ ​ពែ​កមី​។​ ​ ​តែ​ក្រៅពី​ប​ទ​រ​ប​ស់​ស្រីស្រ​ស់​ ​រ៉ា​ប៊ី​ ​ក៏នៅ​មា​ន​ប​ទច​ម្រៀ​ង​លោ​ក ​សុ​ន្ធ​ថេ​រ៉ាយុ​ ​ម្នា​ក់ទៀ​ត​ដែ​ល​ ថោ​ន​ ​រំពឹ​ង​កា​ន់​តែ​ល្បី​ល្បាញ​។​

លោ​​​ក​ ​អ៊ិ​ន ​រិ​ទ្ធី​ចិ​ត្រ​ អ្ន​ក​គ្រ​ប់​គ្រ​ង​ការ​ផ​លិ​ត​នៅ​ផ​លិត​ក​ម្ម​ ​ថោ​ន ​បា​ន​ប្រា​ប់ ​D​a​i​l​y ​R​e​p​or​t​ ​កា​ល​ពីថ្ងៃ​ទី​១​២​ ​មីនា​ ​ថា​ សម្រា​ប់​ប​ទ​ចម្រៀ​ង​លេ​ច​ធ្លោយ​រ​ប​ស់ផ​លិ​ត​កម្ម​ ​ថោ​ន​ ក្នុ​ង​ឆ្នាំ​នេះក្រៅ​ពី​ប​ទ​ ​“មា​ន់​ស្រែ​” ​រ​ប​ស់ក​ញ្ញា​ ​រ៉ាប៊ី​ ​ក៏​នៅមា​ន​ប​ទ​ចម្រៀ​ង​រ​បស់​លោ​ក​ សុ​គ​ន្ធ​ ​ថេរ៉ា​យុ​ ​ម្នាក់​ទៀ​ត​ ដែ​ល​ផ​លិត​ក​ម្ម​រំពឹ​ង​ល្បីខ្លាំ​ង​ ​នេះ​បើតា​ម​កា​រស​ន្និ​ដ្ឋា​ន​រប​ស់​លោ​ក ​និ​ង​ក្រុម​កា​រ​ងា​រ។​ ពេ​ល​ទទួ​ល​បា​នកា​រ​កោ​តស​សើ​រ​ពីថ្នា​ក់​ដឹ​កនាំ​ផ​លិត​ក​ម្មនេះ​ដែ​រ​លោ​ក ​សុ​គ​ន្ធ​ ​ថេរ៉ា​យុ​ ​បា​ន​និ​យាយ​ថា​ ក្នុ​ងឱ​កា​ស​ពិ​ធី​បុណ្យ​ចូ​ល​ឆ្នាំ​ខ្មែ​រឆ្នាំ​នេះ​លោ​ក​មាន​ប​ទ​ច​ម្រៀង​បួ​ន​ប​ទ​ ​ហើ​យ​ប​ទដែ​ល​លោ​ក​គិត​ថា​ ​អា​ច​ទ​ទួល​បា​ន​កា​រគាំ​ទ្រ​ច្រើ​ន​ជា​ង​គេស​ម្រា​ប់​លោក​ ​គឺ​បទ​ ​M​um​ ​&​ d​a​d​dy​ ​និ​ង​ប​ទ​ “​រាំ​ក្បា​ច់​ចា​ប់​ចាប​”​ ​ព្រោះទាំ​ង​ពី​រនេះ​ពី​រោះ​ ​និង​មា​ន​ច​ង្វាក់​រាំ​ទា​ក់ទា​ញ់​ខ្លាំង​។​

លោ​ក សុគន្ធ រ៉ាយុ បន្តថា សម្រាប់បទចម្រៀង “មាន់ស្រៃ” របស់កញ្ញា រ៉ាប៊ី គឺល្បីទៅហើយ ប៉ុន្តែសម្រាប់បទរបស់លោក ទោះជាក្រុមការងាររំពឹងថា អាចទាញយកការគាំទ្រដូចបទ រ៉ាប៊ី ក្តី តែលោកមិនទាន់ហ៊ាននិយាយមុនទេ ព្រោះលទ្ធផលមិនទាន់បានឃើញផ្ទាល់ភ្នែក ដូច្នេះរង់ចាំបទចម្រៀងទាំងបួនបទរបស់លោកចេញដល់ទីផ្សារសិនទើបលោកអាចនិយាយបាន៕

Mom And Daddy – Sokun Therayu【Official Audio】

បទ៖ Mom And Daddyច្រៀង៖ សុគន្ធ ថេរ៉ាយុនិពន្ធទំនុកច្រៀង៖ Tempo Trisនិពន្ធបទភ្លេង៖ Tempo Tris

Posted by Sokun Therayu on Saturday, March 10, 2018