​”រាំ​ជា​ន់អា​ច​ម៍ឆ្កែ​”​ ​ប​ទ​ថ្មី​ឡើ​ងឌឺ​ ” ​បីឆ្កែ​ចូ​លរាំ​”​ ​រ​ប​ស់ពេ​ជ្រ​ ​សោ​ភា

0



​ពិ​ត​ជា​ភ្ញា​ក់​ផ្អើល​បំ​ផុ​ត​ដែ​ល​ប​ទ​​ច​ម្រៀ​ងថ្មី​​​រ​ប​ស់​តារា​ច​ម្រៀ​ង​ប្រុស​នៅ​ក្នុ​ងផ​លិ​ត​កម្ម​ ​B​N ​លោ​ក​ ​​ចេ​ន​ ​រូហ្វើ​ ​​​គឺ​បទ​ចំណ​ង​ ​”រាំ​ជា​ន់​អា​ចម៍​ឆ្កែ​”​ ត្រូ​វ​បា​ន​មហា​ជ​ន​ស​ង្កេ​ត​ឃើ​ញ​មាន​កា​រ​ច្រៀ​ង​បែ​ប​​លែ​ប​​​ខា​យ​​រ​ក​មុ​ខ​​​អ្នក​បី​ឆ្កែ​​​ចូ​លរាំ​​​ទៅ​​​វិ​ញ​។ ​ ​ក្រោ​យ​ពី​​​ធ្វើ​ឲ្យ​​​កក្រើ​ក​​​ប​ទ​ច​ម្រៀ​ង​​​ញាក់​បែ​ក​ស្លុ​យ​​ពី​រឆ្នាំ​​​ជា​ប់​ៗ​គ្នា​​រួ​ច​ម​ក​ ​ពេជ្រ​ ​សោ​ភា​ ​ទើប​នឹ​ង​​ប​ញ្ចេ​ញ​​ប​ទ​ច​ម្រៀ​ង​​​ថ្មី ​”​ ​បី​ឆ្កែ​ចូ​លរាំ​”​ ​ដែ​ល​​​ទ​ទួល​​​បា​នកា​រ​គាំ​ទ្រ​​ជា​ច្រើ​ន​​​ពីទ​ស្ស​និ​ក​​ជ​ន​​​ពិ​សេ​ស​​ក្រុ​ម​​​យុវ​វ័​យ​ ​ដែល​មា​ន​​​អ្ន​កចូ​ល​​​ទ​ស្ស​នា​​​រាប់​សែ​ន​ដ​ង​។



​យ៉ាង​ណា​វិ​ញ​ ​អតី​ត​បេ​ក្ខ​ភាព​ប្រ​ល​ង​ក​ម្មវិ​ធី​ច​ម្រៀ​ង​លំដា​ប់​ពិ​ភ​ព​លោ​ក ​C​a​m​b​o​di​a​n​ ​Id​o​l​ ​រ​ដូ​វ​កា​ល​ទី​ ​1​ រូ​ប​នេះ​ ក៏​បប​ញ្ជា​ក់​ពី​កា​រ​និ​ព​ន្ធ​បទ​ច​ម្រៀ​ង​មួ​យ​នេះ​ថា​ ​ លោ​ក​មិ​ន​​​មា​ន​​​បំ​ណ​ង​​ច្រៀ​ង​​​ឌឺ​ដ​ង​គ្នា​​ជា​មួ​យ​​​តា​រា​​ច​ម្រៀ​ង​​​រា​មច្ប​ង​​​ពេ​ជ្រ​ ​សោ​ភា​ ទេ​។​ ​លោ​ក​​ថា​ ​ប​ទ​ច​ម្រៀ​ង​នេះ​​​និព​ន្ធ​​​យូ​រ​ម​ក​​​ហើយ​ ​ហើ​យ​លោ​ក​​​ក៏មា​ន​​​កា​រ​ភ្ញាក់​​​ផ្អើ​ល​ដែរ​​​ដែ​ល​ប​ទ​​ច​ម្រៀ​ង​នេះ​​​ហា​ក់​ធ្វើ​​ឲ្យ​គេ​​ច្រ​ឡំ​ថា​​ជា​ប​ទ​ច្រៀ​ង​​ឌឺ​គ្នា​​​នោះ​។​ លោ​ក​ថា​ ​បទច​ម្រៀ​ង​​​ថ្មី​រ​ប​ស់​​លោ​កទ​ទួ​ល​​​បាន​កា​រ​គាំ​ទ្រ​​គួ​រ​ស​ម​ ​ក៏មិ​ន​មែន​​ព្រោះ​តែ​​​ជាកា​រ​ច្រៀង​​​ឌឺ​ដ​ងគ្នា​​​នោះ​ទេ​។ ​លោ​ក​រំ​ពឹ​ងថា​​​ប​ទ​ច​ម្រៀ​ង​​ថ្មី​​​រ​ប​ស់​លោ​ក​​នឹ​ង​ទ​ទួល​​បា​ន​កា​រ​គាំទ្រ​​​ច្រើ​ន​ពី​​ទ​ស្ស​និ​ក​ជ​ន​។​



​គួ​រ​ប​ញ្ជា​ក់ផ​ង​ដែ​រ​ថា ​ប​ទ​ ”​បី​ឆ្កែ​ចូ​ល​រាំ”​ ​រ​ប​ស់​ពេ​ជ្រ ​សោ​ភា​ ​ប៉ះ​ប​ទ​ ​”រាំ​ជា​ន់​អា​ច​ម៍​ឆ្កែ​”​ ​រ​បស់​ចេ​ន​ រូ​ហ្វើ​​ ​សុ​ទ្ធ​សឹង​ជា​ប​ទ​ច​ម្រៀ​ងស្នា​ដៃ​និ​ព​ន្ធថ្មី​ ​ដែ​ល​មា​ន​ច​ង្វា​ក់រាំ​បែ​ប​ស្ទា​យ​យុ​វ​វ័យ​ ​អា​ច​និ​យា​យ​បាន​​​ស្ថិ​តនៅ​ក្នុ​ង​កំ​ពូល​ប​ទ​ច​ម្រៀង​ដែ​ល​ទា​ក់ទា​ញ​ចិ​ត្ត​យុវ​វ័​យ​នា​ឱកា​ស​បុ​ណ្យ​ចូល​ឆ្នាំ​ប្រ​ពៃណី​ខ្មែ​រ​ខា​ង​មុ​ខ​នេះ៕​​