ឆ្នាំនេះ យូរី មានបទថ្មីក្នុងដៃ៥បទ ហ៊ាននិយាយទុកមុនថា…

0

សម្រាប់បទចម្រៀងចេញស្វាគមន៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ តារាចម្រៀងកញ្ញា យូរី បានប្រាប់ថា នាងមានបទចម្រៀងជាមួយដៃគូលោក ប៊ីម៉ូ ចំនួន៥បទ ដែលសុទ្ធតែជាបទញាក់ខ្លាំង និងបទភ្លេងទាក់អារម្មណ៍ រហូតនាងហ៊ាននិយាយទុកមុនថា បទថ្មីរបស់នាងទាក់ទាញ់ខ្លាំងជាងបទឆ្នាំចាស់ថែមទៀត។

 

ប៉ុន្មានថ្ងៃមុននេះបទថ្មីរបស់កញ្ញា យូរី និងដៃគូលោក ប៊ីម៉ូ បានចេញមួយបទមកហើយគឺបទ “រាំស្កុប” ដែលទទួលបានការគាំទ្រយ៉ាងក្រើកភ្លាមៗតែម្តង ចំណុចនេះហើយទើបម្ចាស់បទចាប់ផ្តើមមានទឹកមាត់លេប ដោយរំពឹងទទួលបានការគាំទ្រកាន់តែខ្លាំង ដែលជួយឱ្យពួកគេកាន់តែល្បី។

 

ផ្តល់បទសម្ភាសន៍ជាមួយ Daily Report យូរី បានប្រាប់ថា បទ “រាំស្កុប” គ្រាប់តែជាបទចម្រៀងចង្វាក់ ឆឺតៗ មួយ ក្នុងចំណោមបទចម្រៀង៤បទផ្សងទៀតរបស់នាង ដែលជាចង្វាក់ញាក់ខ្លាំង នឹងទាក់ទាញ់មិនចាញ់បទ “ចាក់ទឹកដូង” និងបទ “ញ៉ាំនំប័ង្គប៉ាតេ” នោះទេ ព្រោះបទចម្រៀងឆ្នាំនេះ នាងបានសម្រិតសម្រាំងខ្លាំងជាឆ្នាំទៅ ទៅទៀត តែទោះយ៉ាងណានាងក៏មិនទាន់ហ៊ានសន្និដ្ឋានថា បទរបស់នាងឆ្នាំនេះអាចល្បីជាងឆ្នាំទៅនោះទេ គឺរង់ចាំមើលសន្ទុះគាំទ្រពីសំណាក់ទស្សនិកជន នៅពេលបទទាំងនេះចេញដល់ទីផ្សារមួយអន្លឺសិន៕