លីលី ដាក់ទារុណកម្មខ្លួនឯងព្រោះខកចិត្តរឿងស្នេហា​លែងចង់រស់

0

ភ្នំពេញ៖ កំពុងជាប់ងារ​ជាតួឆ្នាស់ឆ្នើមក្នុងខ្សែភាពយន្តនោះ តារាសម្តែងវ័យក្មេង កញ្ញា លីលី បានដាក់ទារុណកម្មខ្លួនឯង ក្រោយខកចិត្ត​ជាមួយមិត្តប្រុស ដែលគេស្គាល់ថា ជាអ្នកដឹកនាំរឿងក្នុងផលិតកម្មមួយ ។​

ពាក្យចាស់ពោលថា «មានរូបមានទុក្ខ» និងពាក្យ​អ្នកប្រឡូកក្នុងរឿងស្នេហា និងគុណនិយមគេថា «គ្មានការជួបជុំណា​ដែលមិនបែក» ជាក់ស្តែង រឿងរ៉ាវ​ស្នេហារបស់ តារាសម្តែងលីលី បានធ្វើអោយមិត្តភក្តិរបស់នាង ឆ្ងល់យ៉ាងព្រោងព្រាត និងសួរថានាងកើតអី ខណៈដែលបង្ហោះសារ និងរូបភាព របៀបធ្វើបាបខ្លួនឯងនោះ ។​

នៅរាត្រីថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ តារាសម្តែង លីលី បានបង្ហោះរូបភាព ដកសារ៉ូមចេញពីដៃ ទាំងឈាម​ប្រឡាក់ជោគ និងសរសេរថា «តូចចិត្តពេកមិនចង់រស់» និងព្រឹកថ្ងៃនេះនាងក៏បានសរសេរថា «ព្រោះថា​ខ្ញុំបានលុបរូបអស់ហើយ​ចឹងយ៉ាងណា ក៏ខ្ញុំមិនអាច» សរសេរយ៉ាងដូច្នោះដោយភ្ជាប់មកជាមួយរូបភាព បេះដូងញែកជាពីរ ដែលសបញ្ជាក់ថា ស្នេហារបស់នាង កំពុងប្រះស្រាំ ៕