បងធម៌នាយចឺម អ្នកគាំទ្រផ្កាប់មុខ ហេង ពិទូ

0

លោក ឈុន សុវណ្ណភក្តី ម្ចាស់ផលិតកម្ម BKS បានអះអាងប្រាប់ Daily Report ថាលោកគឺជាអ្នកគាំទ្រដ៏ផ្កាប់មុខ​ម្នាក់ របស់លោកហេង ពិទូ តារាចម្រៀង Original Song រយៈពេលជាច្រើនឆ្នាំមកហើយ ។​

ការអះអាងដូចនោះ ក្រោយលោកបានបញ្ចេញនូវបទចម្រៀង «រឿងអតីត» ដោយបានថត​សំឡេង និងកែសម្រួលភ្លេងថ្មី ច្រៀងបង្ហោះនៅលើ YouTube ។​

បងធម៌នាយចឺម ថា លោកគឺជាអ្នកគាំទ្រ​ដ៏ផ្កាប់មុខរបស់លោក ហេង ពិទូ រយៈពេល ៨ឆ្នាំមកហើយ ដោយលោកចូលចិត្ត ច្រៀងបទ លោកហេង ពិទូ ហើយគ្រប់បទចម្រៀងរបស់គាត់ខ្ញុំសឹងតែចេះគ្រប់បទទៅហើយ ។ លោក បាននិយាយរបៀបលេងសើចថា បើសិនជាចូលច្រៀងខារ៉ាអូខេ វិញ មិនចោលទេបទគាត់ ។ នាយក្តី ថា​ បទចម្រៀងខាងលើនេះ លោកធ្វើច្រៀងលេងទេ មិនមែន ចេញផ្លូវការ​នោះទេ ។​

លោកឈុន សុវណ្ណភក្តី ហៅនាយក្តី បន្តថា បច្ចុប្បន្នលោកកំពុងរវល់លើការងារសិល្បៈយ៉ាងខ្លាំង មិនទាន់នឹងមានបទថ្មី ផ្ទាល់ខ្លួន ចេញលើទីផ្សារនោះទេ ដោយកំពុងជាប់ដៃកុងត្រាថតរឿង​ខ្លីៗ អោយលោក តាវ៉ិចទ័រ ចំនួន ៣០ឃ្លិប ហើយក្រៅពីនេះ រវល់ច្រើនបំផុត គឺចុះច្រៀងតាមខេត្ត ជាមួយនាយចឺម ។ តែទោះជាយ៉ាងណា លោកថា លោកនឹងចេញបទចម្រៀងឆាប់ៗ ជូនដល់ អ្នកគាំទ្ររបស់លោក ៕​
ស្តាប់បទចម្រៀងដូចខាងក្រោមនេះ ដែលជាសំនៀងលោក ឈុន សុវណ្ណភក្តី៖