ពេជ្រ សោភា ចង់តែងតាំងកូនស្រីជាជំនួយការដើរគ្រប់ប្រទេស​

0

បើទោះបីព្យាយាមលាក់បាំង តំណក់ឈាមកូនស្រីបង្កើត របស់ខ្លួន ដោយបដិសេធ ម្តងហើយម្តងទៀត ក្តី នៅម្សិលមិញនេះ ពេជ្រ សោភា បានអះអាងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា នឹងយកក្មេងស្រីឈ្មោះនីត វ័យ ១៥ ទៅ១៦ឆ្នាំនេះ ធ្វើជា​ជំនួយការដើរជាមួយខ្លួនគ្រប់ប្រទេស ។​

ពេជ្រ សោភា ថានាងសប្បាយចិត្តខ្លាំងណាស់ ចំពោះគាត់(ស្រីនីត) ដោយភាសាអង់គ្លេសរបស់គាត់ ភាសាការទូត​អាចនឹងក្លាយជា​ assistance (ជំនួយការ) បើបាននិយាយចឹងយកធ្វើ assistance ដើរគ្រប់ប្រទេសបណ្តោយ ។
ក្នុងនោះដែរ ពេជ្រ សោភា ក៏បានអះអាងថា នឹងយកកូន ដែលហៅថាក្មួយស្រីនោះ ទៅប្រទេសកូរ៉េ ដោយក្នុងនោះមានចំនួន ១០នាក់ ក៏មានតារាចម្រៀង Step អ្នករាំ និងបងស្រីផងដែរ​ ។ នាងថា ទៅប្រទេសកូរ៉េនេះ នៅខែតុលា ដោយមានរយៈពេល ៤ថ្ងៃ​៕