Rihanna កំពុងមានស្នេហាស៊ីជម្រៅជាមួយមហាសេដ្ឋី​អារ៉ាប់

0

ពួកគេត្រូវបានប្រទះឃើញ អង្គុយជិតគ្នា ក្នុងរូបភាពមួយ នៅអាងហែលទឹក ក្នុងប្រទេសអេស្ប៉ាញ កាលពីខែមិថុនា ដែលវាបានបង្ហាញថា មានអាថ៌កំបាំង ជាច្រើន ពាក់ព័ន្ធនឹងទំនាក់ទំនងថ្មី របស់ Rihanna ដែលស៊ីជម្រៅ រយៈពេល ៦ខែមកនេះ​។
ស្នេហាថ្មីរបស់ Rihanna ត្រូវបានគេបង្ហាញថា ជាបុរសដែលបានរៀបការ មុនពេលមកជួបនាង ។

មហាសេដ្ឋីប្រទេសអារ៉ាប់ លោក Hassan Jameel បានរៀបការជាមួយ Lina Lazaar នៅ Paris Opera House កាលពីឆ្នាំ២០១២ ។
ប្រភព័ត៌មាន The Sun បានរាយការណ៍ថា លោក Hassan Jameel គឺជាបុគ្គលឯកជនមួយ ដ៏ខ្លាំងក្លា ហើយ អាពាហ៍ពិពាហ៍គាត់បានបញ្ចប់ មុនពេលគាត់បានជួប Rihanna ដែលធ្វើឲ្យភ្ញាក់ផ្អើល ដល់អ្នកគាំទ្ររាប់លាននាក់ ។ ស្របពេលដែល Lina Lazaar ក៏បានជួបស្នេហាថ្មីផងដែរនោះ ។
Lina គឺជា​សមាជិកសមាគមសិល្បៈ ដែលត្រូវបានគេចាត់ទុកថា ជាស្ត្រីដ៏មានឥទ្ធិពល បំផុតក្នុងវិស័យសិល្បៈ មជ្ឈិមបូព៌ានិងមានតួនាទីជាអ្នកឯកទេសនៅក្រុមហ៊ុន Sotheby’s អស់រយៈពេលជាងមួយទសវត្សមកហើយ។

សម្រាប់ Rihanna បានព្យាយាមលាក់បាំង​ចំណស្នេហា​ថ្មី ជាមួយបុរស​មហាសេដ្ឋ​អារ៉ាប់ អស់រយៈពេល កន្លះឆ្នាំ ដោយសប្បាយរីករាយ រហូតឡើងគ្រែជាមួយគ្នា កាលពីខែ មិថុនា៕