រឿង​​​ពិ​​​​ត​​​ពី​​ក្រោ​​​យ​​​​ខ្នង​ព័ត៌មាន​​​ ​យុ​ត្ថា​រ៉ា ​​ឆានី​​ ​មា​ន​កូន​​លួច​លា​​ក់រ​ហូ​ត​ដ​ល់​៨​​នា​ក់

0
ចែករំលែក

កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ​២០១៧ លោក យុត្ថារ៉ា ឆានី បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ភ្ញាក់ផ្អើល យ៉ាងខ្លាំង ក្រោយលោកបានសរសេរបង្ហាញកូនប្រុសស្រី ៨នាក់ ។​
លោក យុត្ថារ៉ា ឆានី បានសរសេរថា ​ចា​ប់​តាំង​ពី​ធ្វើ​​ពិធី​ឡើ​ង​ជំ​នា​ង​ផ្ទះ​ថ្មី​ម​ក​​ជោ​គ​ជា​តា​រា​សី​រ​ប​ស់​ខ្ញុំបា​ទ​ក៍​ចេះ​តែ​រំ​កិ​ល​ឡើ​ង​ជា​លំ​ដាប់​ ​ថ្ងៃ​នេះ​មា​ន​អា​រ​ម្ម​ណ៍​រី​ក​រា​យ​ណាស់​ ​ច​ង់​ប​ង្ហា​ញ​កូ​ន​ប្រុ​ស​ស្រី​រ​ប​ស់​ខ្ញុំ​ទាំ​ង​អ​ស់​​ឲ្យប​ង​ប្អូ​ន​ស្គា​ល់​ទាំ​ង​អ​ស់​ម្ត​ង​ចុះ​ ​
​១ ឆានី ហង្សាចូលលី ភេទស្រី អាយុ ១១ ឆ្នាំ
២ ឆានី អមិដា ភេទស្រី អាយុ ៩ ខែ
៣ ឆានី ចូលឌៀ ភេទប្រុស អាយុ ៥ ខែ ( នៅក្នុងផ្ទៃ)
៤ ឆានី វីរៈដែន ភេទប្រុស អាយុ ១០ ឆ្នាំ
៥ ឆានី សូនីតា ភេទស្រី អាយុ ១៤ ឆ្នាំ
៦ ឆានី ណារីកា ភេទស្រី អាយុ ១២ ឆ្នាំ
៧ឆានី ណារីហ្សា ភេទស្រី អាយុ ៦ ឆ្នាំ
៨ ឆានី លឹមហេង ភេទប្រុស អាយុ ៣ ឆ្នាំ
-តើបងប្អូនធ្លាប់ជ្រាបពីពត៌មាននេះដែររឺទេ?
ការសរសេរយ៉ាងដូច្នោះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមខ្លះថា កូនអីក៏ច្រើនម្លេះ ? ប្រពន្ធប៉ុន្មានទៅ ? ក្នុងនោះ អ្នកនាង ចន ចាន់លក្ខិណា ក៏បានសរសេរតបខមិនថា «រ​ក​បាន​ភូ​មិ​កូ​ន​ប្រុ​ស​ហើ​យ​ប​ង​​ឯ​ង​» ។​

ដើម្បីស្រាយចម្ងល់អ្នកលើបណ្តាញសង្គមហ្វេសប៊ុក ប្រភពច្បាស់ការ​ បានប្រាប់ដល់ Daily Report នៅព្រឹកថ្ងៃទី​១១ ខែ សីហា ឆ្នាំ​២០១៧ ថា លើកលែងតែជូលី តែម្នាក់គត ដែលជាកូនស្រី ក្រៅពីនេះ ជាកូនចិញ្ចឹមទាំងអស់ របស់លោក យុត្ថរ៉ា ឆានី ដែលលោកយកក្មេង​ទាំងនោះមកពីមណ្ឌលកុមារកំព្រា kaiskids ដែលមានទីតាំងនៅភូមិត្រែងត្រយឹង ខេត្ត កំពង់ស្ពឺ។

ប្រភពច្បាស់ការនេះ បានបន្តប្រាប់ Daily Report ទៀតថា​ អ​ង្គ​កា​រ​ចិ​ញ្ចឹម​ក្មេ​ង​កំ​ព្រា​នេះ​​មា​ន​ជំ​នួ​យ​ពី​ប្រ​ទេ​ស​អ​ង់​គ្លេ​ស​ ​មា​ន​​ជ​ន​ជា​តិ​អ​ង់គ្លេ​ស​ស្រី​​ម្នា​ក់​ឈ្មោះ​ ​K​a​r​e​n ​B​u​t​l​e​​r ​ជា​អ្ន​ក​ស្វះ​ស្វែ​​ង​រ​ក​ជំ​នួ​យ​ម​ក​ជួ​យ​ក្មេ​ង​ទាំ​ង​នេះ​​គេ​មា​ន​ម​ណ្ឌ​ល​កុ​មា​រ​មួ​យ​ទៀ​ត​ក្នុ​ង​ខេ​ត្ត​កំ​ព​ត លើ​ក​ម្ម​វិ​ធី​ថែ​រ​ក្សា​កុ​មា​រ​ផ្ទុ​ក​ជំ​ងឺ​អេ​ដស៍។​

ប្រភពចេញពីអ្នកភូមិដែលរស់នៅ ក្នុងតំបន់អង្គការកំព្រា ខាងលើ បានបញ្ជាក់ប្រាប់ Daily Report ទៀតថា លោ​ក​ ​​​ឆា​នី​​​​​​​ភា​​គ​ច្រើ​នចេ​ញ​ចូ​ល​ម​ណ្ឌ​ល​ក្មេ​ង​នៅ​ត្រែ​ង​ត្រ​​យឹ​ងជា​មួ​យ​ ​សួ​ង​ ​ស​ន្តិ​ភា​ព​ ​ហៅ​ ​សា​​ន់នី​​ ដែ​ល​ជា​ប្រ​ធា​ន​អ​ង្គ​​កា​រ​កុ​មា​រ​ខាងលើ ។ ​ ប្រភពនេះថា យូរៗម្តង គេឃើញលោក ឆានី បានកៀងគរ មិត្តសិល្បៈ យកអំណោយចែកក្មេងៗ កំព្រានៅទីនោះ ។​

និយាយពីលោក សួង សន្តិភាព និង លោក ឆានី ​ពួ​ក​គេ​ទាំ​ង​ពី​រ​នា​ក់​ ​ក៏​មា​ន​ ​ជំ​នួ​ញ​ពុះ​ដីទ្បូ​ត៌ជា​មួ​យ​គ្នា​ផ​ង​ដែ​រ​ ​។​ ​ ​បើ​និ​យាយ​ពី​ចំ​ណ​ង​ស​ម្ព័​ន្ធ​មិ​ត្ត​ភា​ព ​ដោ​យ​​​កា​​​ល​​​ពី​​មុ​​​ន​​​ ​ស្និ​ទ្ធ​​​ស្នា​ល​​​ជា​​​​​មួ​​​យ​លោ​​​ក​​​ឆា​​​នី​​​ ​​​លោ​​​ក​​​ ​​​សា​​ន់​​​នី​​​​​ ​ជាមិត្តជិតស្និទ្ធ​របស់​​​​​​​​​​តា​រា​ស​ម្ដែ​ង​ល្បី​ពីរ​រូ​ប​​​គឺ លោក ហេង ដារី និង លោក សាវិន ហ្វីលីព និងតារាចំរៀង សុះ ម៉ាច ជាដេីម ​។​
ប្រភ​ពប​ន្តថា មុនពេលសិ្នទ្ធស្នាលជាមួយលោក ឆានី គេធ្លាប់ឃេីញតារាល្បី២រូបគឺលោក ហេង ដារី និង លោក សាវិន ហ្វីលីព បានចេញចូលយកចំណីអាហារមកចែកក្មេងកំព្រាក្នុងមណ្ឌលនេះផងដែរ។

​​ស​រុ​ប​សេ​ច​ក្តី​ម​កលោ​​ក​ ឆា​នី​​ ​មា​ន​កូ​ន​ស្រី​ម្នា​ក់​ ​ឈ្មោះ​ជូលី​​ ​ដែ​ល​រួ​ម​តំណក់ឈាម ជាមួយ ចន ចាន់លក្ខិណា ហើយល្បីថា មានកូនប្រុសមួយទៀត កំពុងនៅក្នុងផ្ទៃ ប្រពន្ធក្រោយដែលកំពុងរួមរស់នៅជាមួយគ្នា ៕​



អ្នកស្រី Karen Butler ពាក់អាវស

ចែករំលែក