ប៉ែន ចំរ៉ុង​ ទន្ទឹងចង់ជួបមុខកូនស្រីលើកដំបូង

1
ចែករំលែក

ខណៈដែលកូនស្រីឈ្មោះ Katherina មានអាយុ ១០ខែទៅហើយនោះ តែមកទល់នឹងពេលនេះ ប៉ែន ចំរ៉ុង នៅតែមិនទាន់អាចជួបមុខ កូនស្រីនៅឡើយ នោះទេ ស្របពេលដែល ភិន សុដាលីស និងគ្រួសារ បានបិទផ្លូវមិនអាចចូលមើល។​

ការបិទផ្លូវមិនអោយចូលមើល ក៏ព្រោះតែ ក្រុមគ្រួសារខាងស្រី ជាពិសេស ភិន សុដាលីស ផ្ទាល់តែម្តង ឆ្អែត​នឹងសម្តី ប៉ែន ចំរ៉ុង ជះដុំដូចយកភ្លើងដាក់ក្នុងទ្រូង​អំឡុងពេលនៅតុលា ។​

ពីមួយថ្ងៃៗ កូនស្រីដែលជា​តំណក់ឈាមរួមគ្នារវាង ប៉ែន ចំរ៉ុង និង ភិន សុដាលីស កាន់តែស្អាតៗទៅហើយ ដែលកំពុ​ង​បន្លប់ការនឿយហត់ របស់លោក ហិន សុភិន ក្រោយសម្រាកពីការងារ ហើយម្ចាស់ផលិតកម្មមហាហង្សរូបនេះ តែងតែបង្ហោះរូប លោក ជាមួយចៅដ៏ស្រស់ស្អាតនេះរហូត ។​

បើទោះបីជានេះក្តី ប្រភពបានទម្លាយថា ពេលឃើញរូបយ៉ាងដូច្នោះ ប៉ែន ចំរ៉ុង ទន្ទឹងនឹកដល់កូនស្រី ប៉ុន្តែមិនដឹងធ្វើម៉េច បើច្រកផ្លូវ អត់បើកជូនខ្លួនទៅហើយនោះ មានតែ​មើលពីចម្ងាយ ស្រម៉ៃបានឃើញមុខកូនស្រីផ្ទាល់តែម្តងទៅ ដើម្បីរំសាយ​អារម្មណ៍ខ្លះ ដែលចង់ឱបកូនស្រី ។​

គួរបញ្ជាក់ផងដែរថា ចំណងស្នេហ៍ ប៉ែន ចំរ៉ុង បានចប់សព្វគ្រប់ ក្រោយពួកគេលែងលះគ្នា នៅពាក់កណ្តាលឆ្នាំ២០១៦ ខណៈដែល ភិន សុដាលីស ពរពោះកូនពី ៤ ទៅ ៥ខែ ។ តែមុននឹងបញ្ចប់រឿងជាស្ថាពរ ជម្លោះការលែងលះគ្នានេះ បានផ្អើលទូទាំងប្រទេស តែម្តង ៕​


ចែករំលែក