សញ្ញាដំបូងនៃជំងឺមហារីកក្រពេញប្រូស្តាត ប្រុសៗគួរប្រយ័ត្ន

ការស្ទង់មតិនៅចក្រភពអង់គ្លេស បានរកឃើញថា ជំងឺមហារីកក្រពេញប្រូស្តាត បានធ្វើឲ្យបុរសស្លាប់ ច្រើនជាងស្ត្រីដែលកើតជំងឺមហារីកសុដន់។ ជាពិសេសបុរសដែលកើតជំងឺមហារីកក្រពេញប្រូស្តាត ឈានដល់ដំណាក់កាលទី៣ និងទី៤ ពិបាកក្នុងការព្យាបាលខ្លាំងណាស់ ហើយមានហានិភ័យមរណៈភាពខ្ពស់ដែរ។ មូលហេតុចម្បង ដោសារតែពួកគេមិនសូវយកចិត្តទុកដាក់ចំពោះរោគសញ្ញាដំបូង ដែលធ្វើឲ្យវាវិវត្តកាន់តែធ្ងន់ធ្ងរទៅៗ។
ហេតុនេះ ដើម្បីកាត់បន្ថយមរណៈភាពចំពោះការស្លាប់ដោយសារតែជំងឺមហារីកក្រពេញប្រូស្តាត អ្នកគួរតែប្រុងប្រយ័ត្នបើឃើញរោគសញ្ញាដូចខាងក្រោម៖
១.មិនអាចគ្រប់គ្រងការនោមបាន (លេចនោមដោយមិនដឹងខ្លួន)
២.ពិបាកក្នុងការនោម ឬមានការឈឺចាប់
៣.នោមម្តងៗមានរយៈពេលយូរ
៤.មានឈមហូរមកតាមទឹកនោម
៥.ពេលនោមរួចអ្នកមានអារម្មណ៍ថា ទឹកនោមបញ្ចេញមិនអស់ពីប្លោកនោម
ប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាណាមួយ ក្នុងចំណោមសញ្ញាទាំងអស់នេះ សូមប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីរកវិធីដោះស្រាយជាបន្ទាន់៕