អស្ចារ្យមែន! ល្ហុង និងរមៀត ជាឱសថកម្ចាត់រោមពូកែលើសគេ

រោម ដែលដុះនៅលើផ្ទៃមុខមនុស្សប្រុស ត្រូវបានគេចាត់ទុកជារឿងធម្មតា ក៏ប៉ុន្តែប្រសិនបើវាកើតឡើងចំពោះមនុស្សស្រីវិញនោះ ពិតជាអាក្រក់មើលខ្លាំងណាស់។ នេះហើយជាមូលហេតុ ដែលធ្វើឲ្យមនុស្សស្រីព្យាយាមកម្ចាត់ចេញ ដោយប្រើវិធីកោរ ឬដក ក៏ប៉ុន្តែវិធីទាំងនេះអាចបណ្តោលឲ្យមានការឈឺចាប់ និងដុះឡើងវិញយ៉ាងឆាប់រហ័ស។ ដូច្នេះ តើគួរធ្វើយ៉ាងម៉េចទើប អាចកម្ចាត់រោមទាំងនោះ ដោយមិនមានការឈឺចាប់ ហើយមិនងាយដុះមកវិញ?
ល្ហុងឆៅ និងរមៀត ត្រូវបានគេចាត់ទុកជាធាតុផ្សំធម្មជាតិដ៏ល្អបំផុតសម្រាប់កម្ចាត់រោម មានប្រសិទ្ធភាព ហើយគ្មានការឈឺចាប់ថែមទៀត។
ធាតុផ្សំ៖
ល្ហុងឆៅ កិនជាល្បាយ ១ស្លាបព្រាបាយ
រមៀត កិនជាម្សៅ ២ស្លាបព្រាបាយ
របៀបអនុវត្ត៖
១.លាយធាតុផ្សំទាំងពីរនេះបញ្ចូលគ្នា ឲ្យក្លាយជាល្បាយតែមួយ។
២.លាបនៅលើផ្ទៃមុខរបស់អ្នក ជាពិសេសកន្លែងដែលមានរោម។
៣.ទុលឲ្យល្បាយធ្វើសកម្មភាពជ្រាបចូលផ្ទៃមុខ រយៈពេល ១៥នាទី ទើបលាងសម្អាតចេញ។
៤.អ្នកគួរព្យាយាមអនុវត្តរូបមន្តមួយនេះជារៀងរាល់ពេលល្ងាច ១សប្តាហ៍ ២ទៅ៣ដង។
រូបមន្តមួយនេះ មិនត្រឹមតែជួយកម្ចាត់រោមយ៉ាងមានប្រសិទ្ធភាពនោះទេ វាថែមទាំងជួយឲ្យផ្ទៃមុខរបស់អ្នកស្រស់ស្អាតទៀតផង៕