ប្រយ័ត្នចំពោះជំងឺមួយនេះ ព្រោះវានៅតែអាចសម្លាប់មនុស្សជាច្រើននៅក្នុងពិភពលោក

បើយោងតាមអង្គការសុខភាពពិភពលោក WHO បើទោះបីជាជំងឺរបេងទទួលមានអត្រាថយចុះច្រើនក៏ដោយ ប៉ុន្តែវានៅតែជាបញ្ហាសុខភាពដ៏ធំនៅទូទាំងពិភពលោក ដោយសារតែក្នុងចំណោមអ្នកជំងឺរបេង ទាំងអស់មានអត្រានៃការស្លាប់រហូតដល់ ៥០ភាគរយ។ ប្រទេសវៀតណាម ត្រូវបានគេចាត់ទុកជាប្រទេសដែលជាប់ចំណាត់ថ្នាក់លេខ ១៦ ក្នុងចំណោម ៣០ប្រទេស ដែលមានចំនួនអ្នកកើតជំងឺរបេងខ្ពស់។

នៅក្នុងឆ្នាំ ២០១៦ ករណីថ្មីនៃជំងឺរបេង មានប្រមាណជា ១២៦,០០០នាក់ ហើយក្នុងចំណោមនោះមានអ្នកស្លាប់មានចំនួន ១៣,០០០នាក់ ខ្ពស់ជាងអ្នកស្លាប់ដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍។ ប៉ុន្តែការស្លាប់ដោយសារតែជំងឺនេះ មានការថយចុះ ៣,០០០ករណីបើធៀបកាលពីឆ្នាំ ២០១៥។ ការស្លាប់នៃអ្នកជំងឺភាគច្រើនមិនត្រូវបានធ្វើរោគវិនិច្ឆ័យ និងព្យាបាលតាមគោលការណ៍របស់គ្រូពេទ្យឡើយ។

ហេតុនេះក្រុមគ្រូពេទ្យបានអំពាវនា ឲ្យមនុស្សគ្រប់រូបគួរតែមានការប្រុងប្រ័ត្នចំពោះករណីក្អករ៉ាំរ៉ៃ ជាពិសេសអាការក្អកធ្លាក់ឈាម៕