ទទួលទានទឹកឃ្មុំ លាយទឹកដូង ទទួលបានអត្ថប្រយោជន៍សំខាន់៣យ៉ាង

ទឹកដូង និងទឹកឃ្មុំ ត្រូវបានគេទទួលស្គាល់ជាភេសជ្ជៈដែលល្អបំផុតសម្រាប់សុខភាព ព្រោះពួកវាមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗ និងជីវជាតិចម្រុះដែលជួយគាំទ្រដល់រាងកាយទាំងមូល។ មិនតែប៉ុណ្ណោះ ប្រសិនបើភេសជ្ជៈទាំងពីរនេះលាយបញ្ចូលគ្នា វាអាចផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗ ៣ចំណុច។

ការពារក្រួសក្នុងតម្រងនោម
នៅពេលដែលអុកស៊ីត និងអំបិល ប្រមូលផ្តុំកាន់តែច្រើនឡើងៗក្នុងតម្រងនោម វានឹងបង្កើតទៅជាំងឺក្រួសក្នុងតម្រងនោម ហើយប្រសិនបើគ្មានដំណោះស្រាយអ្នកជំងឺអាចគ្រោះថ្នាក់ដល់ជីវិត។
ការទទួលទានទឹកឲ្យបានគ្រប់គ្រាន់ អាចការពារជំងឺក្រួសក្នុងតម្រងនោមបាន ប៉ុន្តែក្រៅពីនេះ ការទទួលទានទឹកឃ្មុំ លាយជាមួយនឹងទឹកដូង ក៏អាចការពារជំងឺក្រួសក្នុងតម្រងនោមបានដូចគ្នា ព្រោះភេសជ្ជៈប្រភេទនេះមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម អាចរំលាយក្រួសបន្តិចម្តងៗ។

ជំរុញឲ្យបេះដូងមានសុខភាពល្អ
បេះដូង គឺជាផ្នែកមួយនៃសរីរាង្គដ៏សំខាន់បំផុតនៃរាងកាយ ដែលអាចជួយខុសត្រូវចំពោះការផ្គត់ផ្គង់ឈាម និងអុកស៊ីសែន ទៅគ្រប់សរីរាង្គទាំងអស់។ សារធាតុរ៉ែនៅក្នុងទឹកដូង និងទឹកឃ្មុំ មានសមត្ថភាពពង្រឹងដល់សាច់ដុំបេះដូង និងបន្ថយសម្ពាធឈាម ដូច្នេះបេះដូងនឹងមានសុខភាពល្អបានយូរ។

ទប់ស្តាត់ជំងឺទឹកនោមផ្អែម
ទឹកនោមផ្អែម គឺជាជំងឺមេតាប៉ូលីស ដែលមិនអាចព្យាបាលបានឡើយ ហើយប៉ះពាល់ដល់មនុស្សជាង ៥០ភាគរយនផទូទាំងពិភពលោកពេលឈានដល់វ័យចំណាស់។ នៅពេលដែលជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ជាងធម្មតា ជំងឺទឹកនោមផ្អែមនឹងកកើតឡើង។ ការសិក្សាជាច្រើនបានអះអាងថា ការប្រើប្រាស់ភេសជ្ជៈធម្មជាតិដែលផ្សំពីទឹកដូង និងទឹកឃ្មុំ អាចកាត់បន្ថយជាតិស្ករក្នុងឈាមតាមបែបធម្មជាតិ និងបង្ការជំងឺទឹកនោមផ្អែមផងដែរ៕