កុំភ័យ! កូលេស្តេរ៉ុលក្នុងឈាមអាចកាត់បន្ថយបាន បើអ្នកអនុវត្ត៣ចំណុចនេះ

របៀបរស់នៅគ្មានផាសុខភាព និងរបបអាហារសម្បូរជាតិខ្លាញ់ខ្ពស់ អាចនាំឲ្យអត្រានៃកូលេស្តេរ៉ុលក្នុងឈាមឡើងខ្ពស់។ កូលេស្តេរ៉ុល ក្នុងឈាមខ្ពស់ត្រូវបានគេទទួលស្គាល់ថា ជាមូលហេតុដ៏សំខាន់បំផុតដែលអាចបណ្តោលឲ្យអ្នកត្រូវប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ។
ទោះជាយ៉ាងណា កូលេស្តេរ៉ុលក្នុងសរសៃឈាមអាចកាត់បន្ថយបាន ប្រសិនបើអ្នកពយាយាមអនុវត្តតាមលក្ខខណ្ឌងាយៗដូចខាងក្រោម៖
១.ធ្វើលំហាត់ប្រាណជាទៀងទាត់
ប្រសិនបើអ្នកមិនបានធ្វើលំហាត់ប្រាណនោះទេ រាងកាយនឹងប្រមូលផ្តុំទៅដោយជាតិខ្លាញ់ និងបង្កើនជាតិខ្លាញ់ក្នុងឈាមកាន់តែច្រើនឡើង ហើយហានិភ័យនៃសុខភាពក៏កើនឡើងខាន់តែខ្លាំងដែរ។ ផ្ទុយទៅវិញ បើសិនជាអ្នកធ្វើលំហាត់ប្រាណជាទៀងទាត់ វាអាចជួយកាត់បន្ថយកូលេស្តេរ៉ុលក្នុងឈាម យ៉ាងមានប្រសិទ្ធភាព។
ដោយអាស្រ័យទៅលើសុខភាព អ្នកអាចជ្រើសរើសសកម្មភាពធ្វើលំហាត់ប្រាណដូចជា ដើរ រត់ ឬជិះកង់ជាដើម។

២.កាត់បន្ថយទទួលទានជាតិខ្លាញ់
ខ្លាញ់ត្រូវបានមនុស្សជាច្រើននៅទូទាំងពិភពលោក ចូលចិត្តប្រើខ្លាំងបំផុតក្នុងការចម្អិនអាហារផ្សេងៗ ប៉ុន្តែការប្រើហួសប្រមាណអាចបង្កឲ្យកើនកូលេស្តេរ៉ុលក្នុងឈាម សម្ពាធឈាមឡើងខ្ពស់ និងខ្លាញ់ក្នុងឈាមផងដែរ។
វិធីសំខាន់បំផុតដើម្បីជៀសវាងការឡើងកូលេស្តេរ៉ុលក្នុងឈាម អ្នកគួរកាត់បន្ថយរបបអាហារសម្បុរជាតិខ្លាញ់ និងព្យាយាមទទួលទានបន្លែផ្លែឈើឲ្យបានច្រើន។

៣.ផឹកតែ ១ ទៅ ២កែវ ក្នុងមួយថ្ងៃ
ទឹកតែ មិនត្រឹមតែល្អសម្រាប់សុខភាពនោះទេ វាក៏មានតួនាទីសម្អាតក្នុងឈាមសម្រាប់មនុស្សវ័យចំណាស់ផងដែរ។ ការទទួលទានតែ អាចកាត់បន្ថយកម្រិតកូលេស្តេរ៉ុល និងរំលាយឈាមមិនឲ្យកកក្នុងសរសៃឈាមផងដែរ។
នេះ គឺជាហេតុផលមួយទៀតដែលអ្នកជំនាញបានផ្តល់អនុសាស្ត្រដល់មនុស្សគ្រប់រូប គួរតែទម្លាប់ទទួលទានតែជារៀងរាល់ថ្ងៃ៕