មួយឆ្នាំមានមនុស្ស ៤០០០នាក់បានស្លាប់ដោយសារបារី នៅប្រទេសវៀតណាម

បើយោងតាមអង្គការពិភពលោក WHO បានឲ្យដឹងថា ប្រទេសវៀតណាម មានមនុស្សជាង ៤,០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ នៅក្នុងចំណោមមនុស្ស១៥លានក់ដែលជក់បារី ហើយករណីនេះចេះតែកើនឡើងដល់ ៧០,០០០នាក់។

ការសិក្សាជាច្រើនបានបង្ហាញថា ក្នុងចំណោមនុស្ស ១០នាក់ មាន១នាក់ បានស្លាប់ដោយសារតែការជក់បារី។ ដូច្នេះ នៅប្រទេសវៀតណាម មានអ្នកស្លាប់ប្រហែលជា ៤,០០០នាក់ជារៀងរាល់ឆ្នាំ ដោយសារតែទម្លាប់ជក់បារីអស់ជាច្រើនឆ្នាំ។
អ្នកជំនាញបាននិយាយទៀតថា អ្នកជក់បារីប្រឈមនឹងការកើតជំងឺមហារីកខ្ពស់ជាងអ្នកមិនជក់រហូតដល់ ៦,៥ដង ហើយក្នុងចំណោមអ្នកដែលស្លាប់ជារៀងរាល់ឆ្នាំ មានស្ត្រីដល់ទៅ ៦៤ភាគរយ។

ផ្សែងបារីមានសារធាតុគីមីជាង ៧,០០០ ប្រភេទ រួមទាំងសារធាតុបង្កជំងឺមហារីក ៦៩ប្រភេទផងដែរ។ ហេតុនេះបារី ត្រូវបានគេចាត់ទុកជាដើមហេតុចម្បងនៃជំងឺមហារីកសួត ពោះវៀនធំ មាត់ ស្បែក និងជំងឺសរសៃឈាមបេះដូង។
ហេតុនេះហើយទើបអ្នកជំនាញបានអំពាវនាវឲ្យមនុស្សទាំងអស់ឈប់ជក់បារី ព្រោះវាមិនត្រឹមតែបង្កឲ្យកើតជំងឺមហារីកនោះទេ ថែមទាំងអាចប៉ះពាល់ដល់សុខភាពជាច្រើនទៀត៕