​ទោះបា​រី​អត់​ជា​តិនីកូ​ទីន​ ​នៅតែ​ប​ង្ក​ជា​ជំងឺ​មហា​រី​កដែ​រ​

0



​ការ​ស្រា​វជ្រា​វ​រប​ស់​សាក​ល​វិ​ទ្យាល័​យ​ កា​លី​ហ្វ័​រ​ញ៉ា ​បា​ន​វិ​ភាគ​ទៅ​លើ​គំរូ​ទឹ​ក​មា​ត់ ​និ​ងទឹកនោម មនុស្សវ័យជំងទង់មានចំនួន ៦៧នាក់ បានរកឃើញថា នៅក្នុងរាងកាយក្រុមអ្នកជក់បារីអេឡិចត្រូនិក មានសារធាតុសរីរាង្គខ្ពស់ជាង អ្នកដែលមិនជក់រហូតដល់៣ដង។

ដោយសារតែកម្រិតជាតិពុលនៅក្នុងផ្សែងបារីអេឡិចត្រូនិកស្មើនឹង បារីទូទៅដែរ គ្រាន់តែអត់មានជាតិនីកូទីនតែមួយមុខគត់។
សារធាតុពុលផ្សេងទៀត ដែលត្រូវបានគេរកឃើញនៅក្នុងបារីអេឡិចត្រូចនិក គឺជាសារធាតុដែលបង្កើនហានិភ័យនៃជំងឺមហារីក។ ជាពិសេសជាតិពុលទាំងនោះ នឹងកើនឡើងកាន់តែខ្លាំង នៅពេលដែលបារីចាប់ផ្តើមត្រូវកំដៅ ហើយសម្រាប់អ្នកដែលស្រូបយកផ្សែងរបស់វាក៏មានផលប៉ះពាល់ដូចគ្នា។

បើយោងតាមវេជ្ជបណ្ឌិត Rubinstein ដែលជាសាស្ត្រចារ្យផ្នែកជំងឺកុមារនៅសាលកវិទ្យាល័យ កាលីហ្វ័រញ៉ា បានសង្កត់ធ្ងន់ថា ផ្សែងបារីអេឡិចត្រូនិក មិនមែនមិនបង្កគ្រោះថ្នាក់ដូចមនុស្សជាច្រើនគិតនោះទេ។ ហើយនៅសហរដ្ឋអាមេរិក យុវវ័យក្រោមអាយ ១៨ឆ្នាំ មានទំនោរប្រើប្រាស់ប្រាស់ប្រភេទនេះ ច្រើនជាងមនុស្សពេញវ័យ ៣ដង៕