ឱសថបង្កើនតណ្ហាផ្លូវភេទ១ប្រភេទ គ្មានចុះបញ្ជីក្រសួងសុខាភិបាលប្រកាសអោយអ្នកប្រើប្រាស់ប្រយ័ត្ន

យោងតាមការជូនលិខិតប្រកាសរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី​១៩ ខែកុម្ភៈ បានបញ្ជាក់យ៉ាងច្បាស់ថា ផលិតផលមានឈ្មោះ Good Man ជាផលិតផល​បំប៉នផ្លូវភេទ និងបង្កើនតណ្ហាផ្លូវភេទ ត្រូវបានក្រសួងប្រកាសថា ផលិតផលនេះគ្មានចុះបញ្ជីនៅក្រសួង និងមិនមានការត្រួតពិនិត្យ អោយបានត្រឹមត្រូវ ដែលជាហេតុធ្វើអោយប៉ះពាល់ដល់អ្នកប្រើប្រាស់ ជឿទៅតាមការឃោសនាលើបណ្តាញសង្គមហ្វេសប៊ុក យ៉ាងអកុសល ។​