កុំភ័យ! ទោះឬស្សតូចឬធំ ប្រើខ្ទឹមសតែ៥ថ្ងៃនឹងឃើញលទ្ធផល

0

ឬស្ស កើតឡើងដោយសារតែវីរុសម្យ៉ាងមានឈ្មោះថា human papillomavirus(HPV) ហើយភាគច្រើនវាតែងតែកើតមាននៅដៃ និងជើង ក៏ប៉ុន្តែវាក៏អាចលេចឡើងនៅផ្នែកផ្សេងៗទៀតនៃរាងកាយដែរ កុំថាឡើយមុខ ឬច្រមុះ។ ឬសអាចបាត់ទៅវិញដោយខ្លួនឯង ប៉ុន្តែមានករណីមួយចំនួនអាចរីករាលដាលកាន់តែច្រើនទៅៗ។

ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ myfitmagazine បានចុះផ្សាយថា បញ្ហាឬសអាចព្យាបាលបានដោយប្រើប្រាស់គ្រឿងទេសនៅក្នុងផ្ទះបាយតែមួយមុខប៉ុណ្ណោះ គឺខ្ទឹមស។ ដូច្នេះ កុំឲ្យខាតពេលយូរ DailyReport សូមធ្វើការចែករំលែងពីរបៀបព្យាបាលដូចខាងក្រោម៖

១.ដំបូងអ្នកត្រូវយកខ្ទឹមសមួយកំពឹសបកសំបកចេញឲ្យស្អាត ហើយកិនឲ្យម៉ត់។
២.យកខ្ទឹមសដែលកិនហើយមកបិតពីលើតំបន់ដែលមានបញ្ហា រួចយកក្រណាត់រុំឲ្យជិត។
៣.ក្នុងមួយថ្ងៃ អ្នកត្រូវប្តូរចេញពីរដង នៅក្នុងរយៈពេលត្រឹមតែ៥ថ្ងៃប៉ុណ្ណោះនឹងទទួលបានលទ្ធផល។

ការរើត្រឡប់មកវិញនៃមេរោគនេះពិតជាកម្រខ្លាំងណាស់ ប៉ុន្តែប្រសិនបើអ្នកព្យាយាម ទទួលរបបអាហារដែលជួយបង្កើនប្រព័ន្ធភាពស៊ាំ អាចជួយគ្រប់គ្រងលើវាបាន។ ខ្ទឹមស គឺជាគ្រឿងផ្សំប្រឆាំងនឹងមេរោគផ្សិត ព្រមទាំងបាក់តេរី ពីធម្មជាតិដែលអាចជួយឲ្យរាងកាយប្រយុទ្ធប្រឆាំនឹងជំងឺនេះដោយជោគជ័យ៕