អត្ថប្រយោជន៍​ដ៏​សម្បូរបែប​បានមកពី​ការ​ត្រាំ​ទឹក​ក្ដៅឧណ្ហៗសម្រាប់​ស្ត្រី​មានគភ៌

0

សំណួរ​ដែល​ជួបប្រទះ​ញឹកញាប់​សម្រាប់​ស្ត្រី​មាន​គ​គ៌​គឺ តើ​ការ​ងូតទឹក​ក្តៅឧណ្ហៗ ឬ​ការ​ត្រាំ​ទឹក​ក្តៅឧណ្ហៗអាច​ប៉ះពាល់​ដែរឬទេ?

តាម​ការស្រាវជ្រាវ និង​បញ្ជាក់​ពី​វេជ្ជបណ្ឌិត​ជំនាញ​ខាង​ផ្ទៃពោះ​បានឱ្យដឹងថា ស្ត្រី​មានគភ៌​អាច​ងូតទឹក​ក្តៅឧណ្ហៗបាន តែ​ត្រូវ​កុំឱ្យ​ក្តៅ​ជ្រុល​ពេក មិនត្រូវ​ឱ្យ​ក្តៅ​លើស​សីតុណ្ហភាព​របស់​រា​ង​កាយ​របស់​អ្នក​នៅពេល​នោះឡើយ ព្រោះ​បើ​អ្នក​ងូតទឹក​ដែល​ក្តៅ​ខ្លាំងពេក អាចធ្វើឱ្យ​បេះដូង​របស់​អ្នក​លោត​ញាប់ និង​ប្រព័ន្ធ​ឈាម​រត់​ដែល​ហូរ​វិល​លឿន​ជ្រុល​ពេក​អាចធ្វើឱ្យ​ទារក​ក្នុង​គភ៌​មាន​សភាវ​តានតឹង​ធុញថប់​បាន។

 

ក្នុងអំឡុងពេល​តាំង​គភ៌ 3 ខែ​ដំបូង​អាច​ងូតទឹក​ក្តៅឧណ្ហៗ ឬ​ត្រាំ​ទឹក​ក្តៅឧណ្ហៗបាន តែ​ត្រូវ​មិនឱ្យ​ក្តៅ​ជ្រុល​ពេក​នោះទេ​ព្រោះ​ទឹក​ដែល​ក្តៅ​ជ្រុល​ពេក អាចធ្វើឱ្យ​ឆ្អឹង​កង​ខ្នង និង​តួ​កំណើត​ជីវិត​កើត​សភាវ​មិន​សមប្រកប​បាន។ ចំណុច​មួយទៀត​ដែល​ត្រូវ​ចាំ​គឺថា មិនគួរ​ងូត​ត្រាំ​ទឹក​ក្តៅឧណ្ហៗយូរ​លើសពី 15នាទី​ទេ ព្រោះ​អំឡុង​ពេលដែល​អ្នក​ងូត​ត្រាំ​ទឹក​ក្តៅឧណ្ហៗនោះ សីតុណ្ហភាព​ក្នុង​រាងកាយ​របស់​អ្នកនឹង​កើនឡើង​ទៅតាម​នោះដែរ​ហ្នឹងឯង។

 

ការ​ត្រាំ​ទឹក​ក្តៅឧណ្ហៗ នឹង​ធ្វើឱ្យ​ស្ត្រី​មានការ​ធូរស្រាល​សាច់ដុំ​ក្នុង​ផ្នែកផ្សេងៗបានល្អ ជាពិសេស​សាច់ដុំ​បាតជើង និង​ខ្នង។ នៅពេល​រាងកាយ​បាន​ធូរស្រាល នឹង​ធ្វើឱ្យ​ស្ត្រី​មានគភ៌​គេង​លក់​រឹតតែ​ស្រួល​ឡើង​ដែរ។ ស្ត្រី​មាន​ផ្ទៃពោះ​ដែលមាន​អាការ​ហើម​តាម​រាងកាយ​ដូចជា ដៃ ជើង​ជាដើម​នោះ យើង​ណែនាំ​ឱ្យ​ងូត ឬ​ត្រាំ​ទឹក​ក្តៅឧណ្ហៗព្រោះ​វា​នឹង​ជួយ​កាត់បន្ថយ​អាការ​ហើម​តាម​រាងកាយ​បានល្អ​ខ្លាំងណាស់។

 

ការ​ងូតទឹក​ក្តៅឧណ្ហៗនឹង​ជួយ​សម្រាល​អាការ​បង្រួញ​ខ្លួន​របស់​ស្បូន​មុន​កំណត់ និង​ថែមទាំង​ជួយ​ឱ្យ​ទឹកភ្លោះ​ស្ថិតក្នុង​ក​ម្រឹត​ល្អ​ទៀតផង។ ការ​ងូតទឹក​ក្តៅឧណ្ហៗក្នុងអំឡុងពេល​មានគភ៌ មាន​ទាំង​ចំណុច​ល្អ និង​ចំណុច​ត្រូវ​ប្រយ័ត្ន ដូច្នេះ​ស្ត្រី​មានគភ៌​ដែល​ចូលចិត្ត​ងូត ឬ​ត្រាំ​ទឹក​ក្តៅឧណ្ហៗអាចធ្វើ​បាន​តាម​ប្រក្រតី តែ​ត្រូវ​គ្រប់គ្រង​ក​ម្រឹត​កម្តៅ​របស់​ទឹក​ដែល​នឹង​ងូត ឬ​ត្រាំ​នោះ​ឱ្យ​ស្ថិតក្នុង​សីតុណ្ហភាព​ដែល​សមរម្យ​ល្មម​ក៏​គ្រប់គ្រាន់​ហើយ៕