ខ្ទឹមស និងប្រេងអូលីវ ទោះអង្គែក្រាំងពេញស្បែកក្បាលក៏កម្ចាត់អស់ដែរ!

0

តើអ្នកណាខ្លះកំពុងតែកើតមានបញ្ហាអង្គែ ដោះស្រាយមិនចេញ? តើអ្នកព្យាយាមកក់រាល់រាល់ថ្ងៃហើយនៅតែមានអង្គែទៀតមែនទេ? ឈប់បារម្ភទៅ បញ្ហានេះអាចដោះស្រាយបានដោយប្រើប្រាស់វិធីសាមញ្ញៗប៉ុណ្ណោះ។ ខ្ទឹមស និងប្រេងអូលីវត្រូវបានគេទទួលស្គាល់ថា ពិតជាឱសថដ៏ពូកែបំផុតសម្រាប់កម្ចាត់បញ្ហាអង្គែ ហើយវាអាចធ្វើឲ្យសក់ និងស្បែកក្បាលមានសុខភាពល្អថែមទៀត។
ធាតុផ្សំៈ
ខ្ទឹមស ២០ទៅ៣០កំពឹស
ប្រេងអូលីវ ១ពែង
របៀបអនុវត្តៈ
១.បកសំបកខ្ទឹមសចេញ រួចកិនឲ្យម៉ត់។
២.បន្ទាប់មកដាក់ចូលទៅក្នុងឆ្នាំមួយ រួមទាំងប្រេងអូលីវផងដែរ។
៣.ដុតកម្តៅដោយប្រើសីតុណ្ហភាពមធ្យម ប្រហែល១៥នាទី ទើបលើកចុះ។
៤.នៅពេលត្រជាក់ហើយ ចាប់ផ្តើមលាបនៅលើស្បែកក្បាលឲ្យសព្វ។
៥.ទុកឲ្យល្បាយធ្វើកម្មភាពរយៈពេល ១៥នាទី ទើបលាងសម្អាតដោយប្រើទឹកធម្មតា។
សូមព្យាយាមអនុវត្តជារៀងរាល់ថ្ងៃ រហូទាល់តែអង្គែលបាត់អស់ទាំងស្រុង ក៏ប៉ុន្តែក្នុងរយៈពេល២ទៅ៣ថ្ងៃដំបូងអ្នកនឹងទទួលបានផលបណ្តើរៗ៕