ជំងឺ៥ប្រភេទ កើតឡើងដោយសារតែជាតិពុលនៅក្នុងរាងកាយច្រើនពេក

0
ចែករំលែក

ការបណ្តែតបណ្តោលឲ្យជាតិពុលកើនឡើងច្រើនពេក អាចធ្វើឲ្យរាងកាយត្រូវប្រឈមនឹងគ្រោះថ្នាក់ ដោយសារតែជំងឺផ្សេងៗអាចផ្ទុះឡើងបានគ្រប់ពេល។ ជាពិសេស ប្រសិនបើអ្នកមិនប្រញាប់រកវិធីដោះស្រាយ វានឹងបង្ហាញរោគសញ្ញាតាមរយៈជំងឺមួយចំនួនដូចខាងក្រោម៖
បញ្ហាស្បែក
ប្រសិនបើអ្នកទទួលរងពីបញ្ហាស្បែកស្ងួត មុន ឬកន្ទួលនៅលើស្បែក ជាសញ្ញានៃបង្ហាញថា រាងកាយរបស់អ្នកកំពុងតែមានជាតិពុលច្រើនលើកម្រិត។
ប្រតិកម្មអាឡែស៊ី
បញ្ហាប្រតិកម្មអាឡែស៊ីជាមួយនឹងអាហារ អាចបណ្តោលមកពីពោះវៀនតូច និងពោះវៀនធំ ពោរពេញទៅដោយជាតិពុល។ ជាពិសេសប្រសិនបើអ្នកឧស្សាហ៍ទទួលទានអាហារដែលសម្បូរជាតិខ្លាញ់ អំបិល ស្ករ ច្រើនពេកវានឹងបំលែងទៅជាជាតិពុល ហើយងាយនឹងកើតមានរោគសញ្ញាប្រតិកម្មអាឡែស៊ីកើតមានឡើង។
ទល់លាមក
មូលហេតុទូទៅបំផុតនៃការទល់លាមក គឺកង្វះជាតិសរសៃ ដែលធ្វើឲ្យពោះវៀនមិនអាចជំរុញកាកសំណល់ពីរាងកាយអស់ឡើយ។ ជាតិកាកសំណល់នៅក្នុងពោះវៀនដែលនៅសេសល់ នឹងបង្កើនជាតិពុលកាន់តែច្រើនទៅៗ។
ឈឺក្បាល
សញ្ញាមួយផ្សេងទៀតដែលរាងកាយរបស់យើងត្រូវការបន្សាបជាតិពុលជាបន្ទាន់ គឺនៅពេលដែលកើតមានអាការៈឈឺក្បាល និងឈឺក្បាលប្រកាំង។ មានន័យថា រាងកាយរបស់យើងកំពុងតែកកកុញទៅដោយជាតិពុលហើយ បានជាកើតមានករណីមួយនេះ។
គេងមិនលក់
ការគេង ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព ក៏ប៉ុន្តែប្រសិនបើរាងកាយរវល់តែកម្ចាល់ជាតិពុលច្រើនពេក អ្នកច្បាស់ជាគេងមិនលក់ឡើយ។ នេះក៏ជារោគសញ្ញាមួយទៀត ដែលតម្រូវឲ្យអ្នកប្រញាប់កម្ចាត់ជាតិពុលចេញពីរាងកាយផងដែរ៕

ចែករំលែក