៣វិធីប្រើរូបមន្តធម្មជាតិ កុំថាឡើយស្រមោច កន្លាត សូម្បីតែមូសក៏រត់អស់ដែរ

0

កន្លាត ស្រមោច មូស គឺជាសត្វល្អិតចង្រៃដែលតែងតែមករំខាន់ដល់របស់យើងជាប្រចាំ ជាពិសេសវាមានគ្រោះថ្នាក់សម្រាប់កុមារតូចៗ។ ដើម្បីសម្លាប់សត្វល្អិតទាំងនេះ យើងតែងតែប្រើប្រាស់ផលិតផលគីមី ក៏ប៉ុន្តែផលិតផលភាគច្រើនមិនល្អសម្រាប់សុខភាពឡើយ។ ដូច្នេះ អ្នកគួរតែប្តូរមកប្រើប្រាស់វិធីសាស្ត្របែបធម្មជាតិជំនួសវិញ។
ទឹកក្រូចឆ្មារ
ច្របាច់ទឹកក្រូឆ្មារឲ្យច្រើនចាក់ចូលទៅក្នុងសំបុករបស់ស្រមោច ជាតិអាស៊ីតខ្លាំងរបស់ក្រូចឆ្មារមានប្រសិទ្ធភាពបណ្តេញស្រមោចឲ្យរត់ចេញពីផ្ទះគ្មានសល់។
ខ្ទឹមស
យកខ្ទឹមសកិនឲ្យក្លាយជាល្បាយ ចាក់ចូលទៅក្នុងចានមួយ ហើយដាក់ពីលើខ្យល់។ នៅពេលដែលធំក្លិនខ្ទឹមស កុំថាឡើយសត្វមូស សូម្បីរុយក៏រត់អស់ដែរ។
សាប៊ូដុំ
បំបែកសាប៊ូដុំជាបំណែកតូចៗ រួចរោយកន្លែងដែលសម្បូរសត្វកន្លាត។ នៅពេលដែលកន្លាតធំក្លិនសាប៊ូ ស៊ីសាប៊ូនេះ វាងនឹងងាប់បណ្តើររហូតទាល់តែអស់៕