តិចនិច៣ជំហាន អាចកែប្រែស្បែកក្រិនខ្មៅឲ្យប្រែជាសស្អាត

0

ស្បែកក្រិនខ្មៅ ភាគច្រើនកើតមាននៅលើតំបន់កែងដៃ ជង្គង់ ភ្នែកគោល ឬក្រញ៉រម្រាមដៃ ជាដើម។ កត្តាចម្បងដែលធ្វើឲ្យកើតមានបញ្ហាបែបនេះ គឺការប៉ះពាល់នឹងពន្លឺព្រះអាទិត្យញឹកញាប់ពេក ព្រមទាំងការប៉ះពាល់ជាមួយនឹងប្រភេទនៃសារធាតុគីមីផ្សេងៗ។ ទោះជាយ៉ាងណា បញ្ហាស្បែកក្រិនខ្មៅនៅលើម្រាមដៃអាចកែប្រែឲ្យស្រស់ស្អាតវិញបាន ដោយប្រើប្រាស់វិធីសាមញ្ញៗតែ៣ជំហ៊ានប៉ុណ្ណោះ។
១.លាងសម្អាតដៃ
ជំហ៊ានដំបូង អ្នកត្រូវជម្រះភាពកខ្វក់ និងកោសិកាងាប់ៗ ចេញពីម្រាមដៃជាមុនសិន ដោយយកអំបិលមួយស្លាបកាហ្វេ លាយជាមួយនឹងទឹកក្រូចឆ្មារ ១០កំណត់។ បន្ទាប់មកត្រដុសនៅលើដៃរបស់អ្នកឲ្យសព្វល្អ ទើបលាងជាមួយទឹកក្តៅឧណ្ឌៗ។
២.ជំហ៊ានទី២
ប្រើក្រែមផ្តល់សំណើមដល់ស្បែក ឬប្រេងអូលីវ នៅលើម្រាមដៃរាល់មុនពេលចូលគេង ហើយទុកមួយយប់ ដើម្បីកាត់បន្ថយភាពស្ងួត។
៣.ការពារស្បែក
នៅពេលដែលអ្នកបើកបរ ឬដើរហាលថ្ងៃ ត្រូវពាក់ស្រោមដៃជានិច្ច ដើម្បីការពារផលប៉ះពាល់នៃពន្លឺព្រះអាទិត្យ និងកាំរស្មីយូវី។
ប្រសិនបើអ្នកអនុវត្តរូបមន្តទាំង៣ជំហ៊ាននេះជាប្រចាំ ដៃរបស់អ្នកនឹងត្រលប់មកសស្អាតគួរឲ្យស្រឡាញ់វិញជាមិនខាន៕