ទីបំផុតជួបហើយ! ចង់កម្ចាត់រន្ធញើសធំៗ ប៉េងប៉ោះអាចជួយបាន

0
ចែករំលែក

តើសុភាពនារីទាំងឡាយកំពុងតែមានការព្រួយបារម្ភចំពោះបញ្ហាប្រហោងរន្ធញើសធំៗមែនទេ? បញ្ហាប្រហោងរន្ធញើសធំៗអាចកើតឡើងដោយសារតែកត្តាហ្សែន ភាពតានតឹង ការះប៉ពាល់នឹងកម្តៅព្រះអាទិត្យខ្លាំងពេក និងភាពចាស់ជរា ជាដើម។ ទោះជាយ៉ាងណា អ្នកមិនចាំបាច់បារម្ភទៀតឡើយ ព្រោះប៉េងប៉ោះ អាចជួយបង្រួមរន្ធញើសឲ្យមើលលែងឃើញវិញបាន។
តើត្រូវធ្វើដូចម្តេចខ្លះ? ខាងក្រោមនេះ គឺជាវិធីសាស្ត្រងាយៗ ដែលអ្នកត្រូវអនុវត្តតាម។
ធាតុផ្សំដែលចាំបាច់៖
ប៉េងបោះទុំ ១ផ្លែ (កិនឲ្យក្លាយទៅជាល្បាយ)
របៀបអនុវត្ត៖
១.លាបប៉េងប៉ោះនៅលើផ្ទៃមុខ និងម៉ាស្សាថ្នមៗ។
២.ទុកឲ្យល្បាយធ្វើសកម្មភាពរយៈពេល ១ម៉ោង។
៣.លាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ បន្ទាប់មកលាងជាមួយនឹងទឹកត្រជាក់ម្តងទៀត។
៤.អនុវត្តមុនពេលចូលគេងរយៈពេលពី ១០ទៅ ១៥នាទី និងទទួលបានលទ្ធផល៕

ចែករំលែក