មិនគួរឲ្យជឿសោះ! សក់ពោតជាឱសថបង្ការគ្រួសក្នុងតម្រងនោមពូកែលេខ១

0

ពោត ជាផ្លែឈើមួយប្រភេទដែលមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដែលមានអត្ថប្រយោជន៍ខ្លាំងបំផុតសម្រាប់សុខភាព។ តែទោះជាយ៉ាងណា មនុស្សភាគច្រើនតែងតែបោះចោលសក់របស់វា ព្រោះគិតថាគ្មានតម្លៃអ្វីឡើយ។ ក៏ប៉ុន្តែការគិតបែបនេះខុសទាំងស្រុង ព្រោះសក់ពោតត្រូវបានគេរកឃើញថា មានសមត្ថភាពអាចកាត់បន្ថយកូឡេស្តេរ៉ុល កាត់បន្ថយជាតិស្ករក្នុងឈាម ផ្តល់នូវវីតាមីនសម្រាប់កម្ចាត់បញ្ហាកកឈាម ជាពិសេសបង្ការគ្រួសក្នុងតម្រងនោមតែម្តង។ ខាងក្រោមនេះ គឺជារបៀបប្រើប្រាស់សក់ពោត ដើម្បីបង្ការគ្រួសក្នុងតម្រងនោម។
ធាតុផ្សំ៖
សក់ពោតស្ងួត២ស្លាបព្រា
ទឹក១លីត្រ
ទឹកឃ្មុំ ១ស្លាបព្រា
ទឹកក្រូចឆ្មារ ១ស្លាបព្រា
របៀបប្រើប្រាស់៖
១.ដាក់សក់ពោតចូលទៅក្នុងកែវមួយ។
២.បន្ទាប់មកដាក់ទឹកឲ្យពុះ ទើបចាក់ចូលទៅក្នុងកែវនោះ។
៣.បន្ទាប់មកស្រង់យកសក់ពោតចេញ ទើបន្ថែមទឹកក្រូចឆ្មារ និងទឹកឃ្មុំ ចូលដើម្បីបង្កើនរសជាតិ។
៤.សូមទទួលទាន ១ថ្ងៃមួយពែង ក្នុងរយៈពេល១០នាទី ហើយផ្អាក៥ថ្ងៃសិន សូមបន្តអនុវត្តទៀត៕